Toyota LandCruiser Hybrid គ្រោងនឹងដាក់លក់នៅដើមឆ្នាំ២០២៦

ក្រុមហ៊ុន Toyota នៅប្រទេសអូស្ត្រាលីបានបញ្ជាក់ថា រថយន្ត LandCruiser 300 Series Hybrid ដំបូងរបស់ខ្លួនគ្រោងនឹងដាក់លក់នៅក្នុងប្រទេសអូស្ត្រាលីនៅដើមឆ្នាំ ២០២៦។

Toyota Land Cruiser 300 Price - Features, Images, Colours & Reviewsតាមការបញ្ជាក់របស់ក្រុមហ៊ុន រថយន្ត LandCruiser 300 Series Hybrid នេះនឹងប្រើប្រាស់ ម៉ាស៊ីនសាំងទំហំ៦សុីឡាំង Twin-turbo ចំណុះ ៣.៥លីត្រ ផ្គូងផ្គង់ជាមួយប្រអប់លេខអូតូ ១០វគ្គ រួមជាបញ្ចូលជាមួយម៉ូទ័រត្រូម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ៤៥៧សេះជាមួយ​កម្លាំង​រមូួល ៧៩០ញូតុនម៉ែត្រ ស័ក្ដិសមបំផុតក្នុងការបើកបរគ្រប់​ស្ថានភាព​ផ្លូវ។

រថយន្ត LandCruiser 300 Series Hybrid ត្រូវបានការធ្វើតេស្តទាំងក្នុងលក្ខខណ្ឌអាកាសធាតុក្តៅ និងត្រជាក់នៅតំបន់មជ្ឈិមបូព៌ា ដើម្បីធានាថារថយន្ដត្រូវបានផលិតឡើង ដោយគិតគូរ​ជាពិសេសផ្ដោតលើសមត្ថភាពក្នុងការបើកបរជម្នះគ្រប់ឧបសគ្គ រួមជាមួយភាពជឿជាក់ ជាចម្បង។ រថយន្ដ LandCruiser Hybrid មានពីរជម្រើសមានទាំងម៉ូឌែល GR Sport បំពាក់ដោយកង់ទំហំ ១៨អុីញ កាងមុខក្រោយរឹងមាំ និងម៉ូដែល VXR បំពាក់មកជាមួយគ្រឿងតុបតែងលម្អរក្រូម៉េ និងកង់ទំហំ ២០អុីញ ស្រដៀងទៅនឹងម៉ូឌែល Sahara ZX ដាក់លក់នៅទីផ្សារអូស្ត្រាលី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota LandCruiser 300 hybrid closer after Lexus LX700h debutព័ត៌មានលម្អិតបន្ថែមអំពី Toyota LandCruiser 300 Hybrid នឹងត្រូវបានបង្ហាញ មុនពេលការដាក់លក់នៅអូស្ត្រាលីនៅដើមឆ្នាំ២០២៦។ ការផ្លាស់ប្តូរនេះអនុលោមតាមវិធីសាស្ត្រ  multi-pathway ឬ “ពហុផ្លូវ” របស់ក្រុមហ៊ុន Toyota ដើម្បីជាកម្លាំងរុញច្រានធ្វើយ៉ាងណាឲ្យសមស្របតាមតម្រូវការរបស់អតិថិជន។

LandCruiser 300 Series Hybrid នឹងក្លាយជាគូប្រជែងរបស់រថយន្ដ Nissan Patrol Y63 ជំនាន់ក្រោយគ្រោងនឹងមកដល់អូស្ត្រាលីនៅចុងឆ្នាំក្រោយ ឬដើមឆ្នាំ២០២៧ ជាមួយនឹងម៉ាស៊ីនសាំង ទំហំ ៦សុីឡាំង twin-turbo ដែលមានកម្លាំងខ្លាំងជាងមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម