Toyota Majesty ឆ្នាំ២០២៤ ប្រភេទ MPV ខ្នាតធំកៅអី ៤ជួរ ចេញលក់នៅប្រទេសជាប់កម្ពុជាជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota Majesty ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV ខ្នាតធំ ទទួលបានការអាប់ដេតថ្មីបន្ថែម ផ្តល់ជូននៅជម្រើស ២ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ៥៤ ៤៣៣ ដុល្លារ ដល់ ៦៣ ៧៣៨ ដុល្លារនៅទីផ្សារប្រទេសថៃ ។

Toyota Majesty ស៊េរីឆ្នាំ ២០២៤ ត្រូវ​បាន​គេ​បង្កើត​ឡើងសង្កត់ធ្ងន់លើរូបរាងខាងក្រៅដ៏ប្រណិត នៅខាងក្នុងអាចផ្ទុកបាន ១១ កៅអី រៀបចំជាកៅអី ៤ជួរ ដោយភ្ជាប់មកជាស្តង់ដារដូចជា សណុំចង្កៀងមុខ-ក្រោយ LED កញ្ចក់ចហៀងក្តោមអូតូជាមុខងារ Blind spot ក៏ដូចជាថាសកង់ស្ព័រទំហំ ១៧អ៉ីញ ទ្វាររូតចំហៀងសងខាងដើរដោយថាមពលអគ្គិសនី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងមាន អេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ខណៈកៅអីជួរទី២ ទី៣ ជាប្រភេទ captain seat ។ លើសពីនេះ ក៏បានបំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety system ផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ Toyota Majesty ដំណើរការដោយម៉ាស៊ីនម៉ាស៊ូត Euro 5 ចំណុះ ២,៨ លីត្រ អាចផលិតកម្លាំងបាន ១៦៣ សេះ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម