
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Mirai ប្រើថាមពលចំហាយទឹក Hydrogen ដោយដកម៉ូដែល Limited trim ចេញ ផ្តល់ជូនតែម៉ូដែល XLE តែមួយប៉ុណ្ណោះ មានតម្លៃលក់ចាប់ពី ៥១ ៧៩៥ ដុល្លារ ។
Toyota Mirai ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-L Platform ដំណើរការដោយមួយប្រព័ន្ធ Toyota fuel cell system ទំហំ ១២៤ គីឡូវ៉ាត់ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៨២ សេះ ព្រមទាំងនឹងធុងផ្ទុកអ៊ីដ្រូសែនចំនួន ៣ អាចបើករបានចម្ងាយដល់ទៅ ៦៤៧ គីឡូម៉ែត្រ ដោយចំនាយត្រឹម ៥នាទីប៉ុណ្ណោះក្នុងការចាក់ប្រេងអ៉ីដ្រូសែនឲ្យពេញវិញ ។
គួរឲ្យដឹងថា រថយន្ត Toyota Mirai ស៊េរីថ្មីចុងក្រោយនេះ មិនទទួលបានប្រព័ន្ធសោរ Digital Key technology ក៏ដូចជាប្រព័ន្ធកាមេរ៉ាប្រភេទ Panoramic View Monitor នោះទេ ប៉ុន្តែទទួលបានកៅស្រោបដោយស្បែកប្រភេទ SoftTex, ឧបករណ៍បំពងសំលេងម៉ាក JBL , កុងទ័រព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ប្រភេទភ្លោះទំហំ ១២,៣ រួមទាំងដំបូលកញ្ចក់ Panoramic sunroof ។ លើសពីនេះ ក៏ទទួលបាននៅកញ្ចប់ប្រព័ន្ធសុវត្ថិភាព Toyota Safety System 3.0 ដែលបញ្ចូលនៅប្រព័ន្ធជំនួយចេញ-ចូលចំណតផងដែរ ៕