Toyota Mirai ជំនាន់​ថ្មី​លេច​មុខមាត់ ត្រៀមចេញលក់ចុងឆ្នាំក្រោយ

Toyota បាន​បង្ហាញ​ចេញ​ Mirai Concept ស៊េរី​ឆ្នាំ ២០២១ ដែល​វា​អាច​ជា​រូបរាង​​ចុង​ក្រោយ​សម្រាប់​ផលិត​និង​បញ្ចេញ​លក់​លើ​ទីផ្សារ​នា​ចុង​ឆ្នាំ ២០២០ ខាង​មុខ​នេះ។

រថយន្ត​ Mirai ជំនាន់​ថ្មី​នេះ មាន​រូបរាង​កាន់​តែ​ទាក់ទាញ ដែល​ហាក់​​យក​លំនាំ​តាម​រថយន្ត​ Lexus LS។ រថយន្ត​ថ្មី​នេះ​ដែរ​មាន​ការ​ប្ដូរ​ពី​ប្រព័ន្ធ​បើកបរ​វិល​កង់​មុខ មក​ជា​ប្រភេទ​វិល​កង់​ក្រោយ (RWD) វិញ។ បន្ថែម​ពី​នេះ​​វា​អាច​បើកបរ​បាន​ចម្ងាយ​ឆ្ងាយ​ជាង​មុន ៣០% ធៀប​នឹង​ជំនាន់​មុន ដែល​អាច​បើកបរ​ដល់​ចម្ងាយ​ប្រហែល ៦៣០ គីឡូម៉ែត្រ ពេល​សាក​អ៊ីដ្រូហ្សែន​ពេញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ថា​រថយន្ត​ដែល​ប្រើ​ប្រាស់​អ៊ីដ្រូហ្សែន​ដូច​ជា​ Mirai នេះ គឺ​វា​អាច​បង្កើត​នូវ​​អគ្គិសនី​ដោយ​ខ្លួន​វា​ ដោយ​ប្រើ​ប្រាស់​អ៊ីដ្រូហ្សែន និង​អុកស៊ីហ្សែន ហើយ​លទ្ធផល​បញ្ចេញ​ជា​ចំហាយ​ទឹក។ គុណ​សម្បត្តិ​របស់​វា​គឺ​​ប្រើ​ពេល​តែ ៥ នាទី​អាច​សាក​អ៊ីដ្រូហ្សែន​ពេញ ដែល​រថយន្ត​អគ្គិសនី​ប្រើ​អាគុយ​គឺ​ចំណាយ​ពេល​សាក​យូរ​ជាង​នេះ​ឆ្ងាយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម