រាល់ការយករថយន្ត គ្រប់ម៉ាក គ្រប់ស៊េរីរបស់លោកអ្នកមកប្តូរយករថយន្ត Toyota Hilux Revo ២០២១ ពីក្រុមហ៊ុនតូយ៉ូតា នោះអតិថិជននឹងទទួលបានការផ្តល់ជូនពិសេសបំផុតគឺប័ណ្ណទឹកប្រាក់ចំនួន៥០០ដុល្លារ តាមរយៈសេវាកម្មប្តូររថយន្តចាស់យករថយន្តថ្មី ជាមួយនឹង Toyota Plus។
សេវាកម្មរបស់ Toyota Plus ផ្តល់ជូនលោកអ្នកនូវការវាយតម្លៃរថយន្ត និងការផ្តល់ប្រឹក្សាប្រកបដោយវិជ្ជាជីវៈនិងជាក់លាក់ពីបុគ្គលិកជំនាញផ្ទាល់របស់ក្រុមហ៊ុនតែម្តង។ លើសពីនេះទៅទៀត លោកអ្នកនៅតែអាចទទួលបានប្រម៉ូសិនដែលមានស្រាប់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងឳកាសអបអរពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សម្រាប់រថយន្ត Toyota Hilux Revo ២០២១ គឺលោកអ្នក នឹងទទួលបានខ្សែកមាសរហូតដល់៨ជី។
សម្រាប់អតិថិជនដែលត្រូវការកម្ចីហិរញ្ញវត្ថុ យើងខ្ញុំក៏ផ្តល់សេវាហិរញ្ញវត្ថុដែលមានភាពបត់បែន និងលក្ខខណ្ណងាយៗ។ ការបង់ប្រាក់ប្រចាំខែទាបគឺចាប់ពី ៤១០ដុល្លារ/ខែ។
រថយន្ត Toyota Hilux Revo គឺជារថយន្តដែលលក់ដាច់ជាងគេបំផុតនៅក្នុងតំបន់អាស៊ាន ដោយឈរនៅលំដាប់ទី១ ក្នុងតារាងចំណាត់ថ្នាក់ប្រៀបធៀបជាមួយរថយន្តដទៃទៀត នេះបើយោងទៅតាមការចុះផ្សាយថ្មីៗនេះនៅលើគេហទំព័រ focus2move.com។ កត្តាដែលធ្វើអោយរថយន្ត Toyota Hilux Revo ២០២១ ទទួលបានការគាំទ្រខ្លាំងជាងគេនៅក្នុងតំបន់ ដោយសារភាពធុនរឹងមាំ បចេ្ចកវិទ្យាទំនើបដែលជាតម្រូវការចាំបាច់ និងមិនសាំញាំ សន្សំសំចៃ រួមជាមួយនឹងរូបរាងដ៏អំណាចរបស់រថយន្តផងដែរ។ ហេតុផលចំបងមួយទៀតនោះគឺ ទោះជារថយន្តប្រើប្រាស់រយះពេលច្រើនឆ្នាំ ទាំងម៉ាស៊ីននិងតួរថយន្តនៅតែរឹងមាំនិងមានតម្លៃខ្ពស់ជាងរថយន្តដទៃ។
ដូច្នេះ សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅឱ្យសោះ! ទទួលបានរថយន្តថ្មីហើយ មានទាំងការផ្តល់ជូនពិសេសថែមទៀត។
សម្រាប់ព័ត៍មានលំអិតសូមទំនាក់ទំនងទៅកាន់លេខ ០17 333 503 រឺ 086 333 503 ឬក៏ចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមានដូចជា Facebook Telegram Youtube Website Instagram