Toyota Prius ស៊េរីឆ្នាំ២០២៣ លក់តម្លៃចាប់ពីជាង ២ម៉ឺនដុល្លារ នៅអាមេរិក

[ទីផ្សារបរទេស] ក្រោយពីបានប្រកាសចេញលើទីផ្សារអាមេរិកខាងជើងកាលពីមួយខែមុនរួចមក ពេលនេះរថយន្ត Toyota Prius ស៊េរីឆ្នាំ២០២៣ មានតម្លៃលក់ជាផ្លូវការ ជាមួយតម្លៃចាប់ពី ២៧ ៤៥០ដុល្លារ សម្រាប់ប្រភេទ LE។

ជាមួយតម្លៃ ២៨ ៨៥០ដុល្លារ អតិថិជននឹងទទួលបានរថយន្ត Toyota Prius ឆ្នាំ២០២៣ ប្រភេទ LE ដែលប្រើប្រព័ន្ធបើកបរប៉ុងពីរ។ សម្រាប់ប្រភេទ XLE មានតម្លៃ ៣០ ៨៩៥ដុល្លារ សម្រាប់ប្រព័ន្ធបើកបរប៉ុងមួយ និងតម្លៃ ៣២ ៣៩៥ដុល្លារ សម្រាប់ប្រព័ន្ធ​ប៉ុង​ពីរ។ ជាមួយការបន្ថែម ២៧៥ដុល្លារ លើប្រភេទ LE និង XLE នឹងទទួលបានសោឌីជីថល បន្ថែម ៧៣៥ដុល្លារ ទទួលបានអេក្រង់​កម្សាន្តទំហំ ១២,៣អ៊ីញ និងបន្ថែម ១០០០ដុល្លារ ទទួលបានដំបូលកញ្ចក់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ប្រភេទខ្ពស់ជាងគេ តម្លៃថ្លៃជាងគេគឺប្រភេទ Limited ដែលមានលក់រាយតម្លៃចាប់ពី ៣៤ ៤៦៥ដុល្លារ សម្រាប់ប៉ុងមួយ និងតម្លៃ ៣៥ ៨៦៥ដុល្លារ សម្រាប់ប៉ុងពីរ។ អតិថិជនអាចទទួលបានកញ្ចក់មើលក្រោយឌីជីថលដោយបន្ថែម ២០០ដុល្លារ ខណៈកៅអីអង្គុយខាងក្រោយដែលមានមុខងារកម្ដៅត្រូវបន្ថែម ៣៥០ដុល្លារ។ Toyota ក៏មានលក់នូវកញ្ចប់ Limited Premium Package ដែលមុខងារ Advanced Park និង Panoramic View Monitor សម្រាប់ទឹកលុយ ១ ០៨៥ដុល្លារ។

មិនថាប្រភេទណានោះទេ រថយន្ត Prius ស៊េរីឆ្នាំ២០២៣ សុទ្ធតែមានបំពាក់មកនូវ Toyota Safety Sense 3.0 មកជា​ស្តង់ដារ ដែលមានមុខងារដូចជា Pre-Collision System with Pedestrian Detection, Lane Departure Alert with Steering Assist, Full-Speed Range Dynamic Radar Cruise Control, Lane Tracing Assist, Road Sign Assist, Automatic High Beams និង Proactive Driving Assist។

បញ្ជាក់ថាតម្លៃសម្រាប់ Toyota Prius Prime ឆ្នាំ២០២៣ នៅមិនទាន់បង្ហាញចេញនៅឡើយទេ ហើយរថយន្ត Prius ឆ្នាំ២០២៣នេះនឹងមានវត្តមានតាមហាងលក់នៅសហរដ្ឋអាមេរិកនាខែមករាខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម