Toyota Prius ស៊េរីឆ្នាំ ២០២៦ បង្ហាញខ្លួននៅសហរដ្ឋអាមេរិក ឯតម្លៃលក់ចាប់ពីជិត ៣ម៉ឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសសហរដ្ឋអាមេរិក បានធ្វើការដាក់បញ្ចេញនៅរថយន្ត Toyota Prius ស៊េរីឆ្នាំ ២០២៦ ដើម្បីអបអរខួប ២៥ឆ្នាំ ដែលមានវត្តមាននៅប្រទេសមួយនេះ ជាមួយតម្លៃលក់ចាប់ពី ២៨ ៥៥០ ដុល្លារ ដល់ ៣៧ ៧៩៥ ដុល្លារ ។

Toyota Prius ថ្មីនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA platform ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ប្រព័ន្ធ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គីសនី ១ អាចផលិតកម្លាំងបាន ១៩៦ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ មានកម្រិតស៊ីសាំងខ្ទង់៤ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ
  • ប្រព័ន្ធ Plug-in hybrid  ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គីសនី ២ អាចផលិតកម្លាំងបាន ២២០ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ផ្គួបជាមួយអាគុយទំហំ ១៣,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧១គីឡូម៉ែត្រ ។

សម្រាប់ផ្នែកខាងក្រៅរបស់រថយន្តនេះ ភ្ជាប់មកជាមួយន្ធខ្យល់ស្រោបដោយក្រូម៉េ ចង្កៀងបំភ្លឺផ្លូវប្រភេទ LED មុខងារទម្លើង-ទម្លាក់ហ្វាកូតអូតូ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧ អ៉ីញ ខណៈម៉ូដេល Prius Prime PHEV ប្រើទំហំ ១៩អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុង ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ​និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ជាដើម ។ លើសពីនេះ ក៏ទទួលបានប្រព័ន្ធជំនួយការអ្នកបើកបរ Toyota Safety Sense 3.0 ដែលរួមបញ្ចូលមុខងារសំខាន់ៗ និងចាំបាច់ជាច្រើនទៀតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម