[បរទេស] រថយន្ត Toyota Prius ស៊េរីឆ្នាំ ២០២៤ ជំនាន់ទី ៤ បានឈ្នះពានរង្វាន់រថយន្តឆ្នើមប្រចាំឆ្នាំ ២០២៣-២០២៤ សម្រាប់ប្រទេសជប៉ុន ( Japanese Car of the Year 2023-2024) ដែលត្រូវប្រកួតប្រជែងជាមួយដៃគូប្រកួតប្រជែងជាច្រើនមកពីផ្នែកផ្សេងៗ និងទាំងរថយន្តម៉ាស៊ីនចំហេះខាងក្នុង ព្រមទាំងរថយន្តអគ្គិសនីផងដែរ។
គួរបញ្ជាក់ផងដែរថា ពានរង្វាន់រថយន្តប្រចាំឆ្នាំរបស់ជប៉ុន (JCOTY) ត្រូវបានធ្វើឡើងតាំងពីឆ្នាំ ១៩៨០ ដោយរថយន្តដែលឈ្នះជាលើកដំបូងគឺរថយន្ត Mazda Familia sedan ដែលផលិតពីឆ្នាំ ១៩៦៣-២០០៣ ។ រថយន្តដែលមិនមែនជារបស់ជប៉ុនដំបូងគេដែលបានទទួលពានរង្វាន់គឺ Volkswagen Golf ក្នុងឆ្នាំ ២០១៣។ បន្ទាប់មកមានតែរថយន្តបរទេសពីរផ្សេងទៀតប៉ុណ្ណោះដែលបានទទួលពានរង្វាន់ ហើយរថយន្តទាំងពីរគឺជាម៉ូដែល Volvo ៕