[បរទេស] កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤ រថយន្ត Toyota Prius និង Prius Prime ស៊េរីឆ្នាំ ២០២៤ ឈ្នះពានរង្វាន់រថយន្តប្រចាំឆ្នាំ ២០២៤ របស់អាមេរិកខាងជើង (2024 North American Car of The Year) ជាលើកដំបូងចាប់តាំងឆ្នាំ ២០០៤ ដែលយកឈ្នះនៅរថយន្ត Honda Accord និង Hyundai Ioniq6។
សម្រាប់ការឈ្នះរបស់រថយន្ត Toyota Prius និង Prius Prime ស៊េរីឆ្នាំ ២០២៤ ដោយបានរួមនៅឌីស្សាញដ៏ទាន់សម័យនិងទាក់ទាញ ក៏ដូចជាការសន្សំសំចៃខ្ពស់ ព្រមទាំងបច្ចេកវិទ្យាទំនើបៗដែលបានបំពាក់ និងការបើកបរមានភាពរលូត ។
មិនត្រឹមតែប៉ុណ្ណោះ រថយន្តនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ គ្រឿងបរិក្ខានៅផ្នែកខាងក្នុងមានភាពទំនើប ដែលធ្វើឲ្យរថយន្ត Toyota Prius និង Prius Prime ស៊េរីឆ្នាំ ២០២៤ ក្លាយជារថយន្តដ៏មានប្រជាប្រិយភាពយ៉ាងខ្លាំង ៕