កាលពីពេលថ្មីៗនេះ រថយន្ត Toyota Prius មួយគ្រឿង បានលេងតួខ្លួនដូចទៅនឹងរថយន្តស្ព័រ Ferrari FF ដែលមើលទៅពិតជាគួរឲ្យភ្ញាក់ផ្អើលមែនទែន។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ រថយន្ត Prius ខាងលើ អាចលេងគ្រឿងយ៉ាងឡូយ ដោយចំណាយអស់លុយតិចតួចប៉ុណ្ណោះ។ Albermo ដែលជាអ្នកលក់គ្រឿងលេងនៅក្នុងប្រទេសជប៉ុន បានបង្ហាញតម្លៃឲ្យឃើញថា កាងលេងខាងមុខសម្រាប់រថយន្ត Prius ឲ្យដូចទៅនឹង Ferrari FF គឺមានតម្លៃត្រឹមតែ ១០៨ ០០០ យ៉េន ឬប្រហែល ១ ០០០ ដុល្លារប៉ុណ្ណោះ។
ដោយឡែក កាងលេងខាងក្រោយវិញ មានតម្លៃថោកជាងកាងមុខ គឺត្រឹមតែ ៧៨ ០០០ យ៉េន ឬប្រហែល ៧០០ ដុល្លារប៉ុណ្ណោះ។
ជាមួយនឹងការចំណាយលុយអស់ប្រហែល ១ ៧០០ ដុល្លារ លោកអ្នកអាចកែរថយន្ត Prius ឲ្យមានរូបរាងស្រដៀងទៅនឹងរថយន្ត Ferrari FF យ៉ាងស្រស់ស្អាត៕