Toyota Prius សេរ៊ីឆ្នាំ ២០២២ ថែមម៉ូឌែលពិសេសថ្មី ជិះចម្ងាយ ១០០គីឡូម៉ែត្រ ស៊ីសាំងប្រហែល ៤,៤លីត្រ

ក្រុមហ៊ុន Toyota បានធ្វើការប្រកាសចេញម៉ូឌែលពិសេសប្រភេទ Nightshade Edition សម្រាប់រថយន្ត Prius សេរ៊ីឆ្នាំ ២០២២ ជាមួយជម្រើសពណ៌តួរខ្លួនពណ៌ខ្មៅ(Midnight Black), ពណ៌ទឹកប្រាក់(Silver Metallic) និងពណ៌ស(Super White)។

ម៉ូឌែលពិសេស Nightshade Edition បានលេងខ្លួនជាមួយពណ៌ខ្មៅទៅលើ ចង្កៀងមុខ, ស៊ុមកញ្ចក់សងខាង, ដៃទ្វា, កាងខ្យល់, អង់តែនព្រុយត្រីឆ្លាម និងថាសកង់ទំហំ ១៥អ៊ីញ ឬ ១៧អ៊ីញ។​ ចំណែកផ្នែកខាងក្នុងរថយន្តនេះបានបំពាក់ជាមួយ ដៃចង្កូតមានមុខងារកម្តៅ, កន្លែងប្រអប់លេខពណ៌ខ្មៅ, អេក្រង់កម្សាន្តទំហំ ៧អ៊ីញ ភ្ជាប់ជាមួយមុខងារ Apple Carplay, Android Auto, Bluetooth និង Amazon Alexa, កុងទ័របង្ហាញព័ត៌មានទំហំ ៤,២អ៊ីញ, រន្ធ USB ចំនួន ៣, Voice Recognition, រន្ធសាកថ្មកម្លាំង ១២វ៉ុល, កន្លែងសាកថ្មឥតខ្សែ, Siri Eye Free, ឧបករណ៍តន្រ្តី JBL ចំនួន ៦គ្រាប់, កៅអីអ្នកបើកបរអាចបញ្ជាបាន ៨ទិសដៅ និងកៅអីអ្នកដំណើអាចបញ្ជា ៦ទិសដៅ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ រថយន្តនេះក៏បានបំពាក់ជាមួយកញ្ចប់សុវត្តិភាព TSS 2.0 ដែលរួមមាន៖ ប្រព័ន្ធរក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ (Lane Departure Alert), ប្រព័ន្ធរក្សាល្បឿន បន្ថែមល្បឿន និងបន្ថយល្បឿនតាមស្ថានភាពចរាចរណ៍ (Dynamic Radar Cruise Control), Bicyclist Detection, Road Sign Assist និងប្រព័ន្ធដំឡើង និងទំលាក់ (ហ្វា/កូដ)ភ្លើងដោយស្វ័យប្រវត្តិ (Automatic High Beams)។

រថយន្ត Toyota Prius Nightshade Edition ដំណើការដោយម៉ាស៊ីចំណុះ ១,៨លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងសរុបបាន ១២១សេះ។ សម្រាប់ប្រភេទ FWD ជិះចម្ងាយ ១០០គីឡូម៉ែត្រ ស៊ីសាំងចាប់ពី ៤,៤លីត្រ ដល់ ៤,៧លីត្រ ហើយប្រភេទ AWD ជិះចម្ងាយ ១០០គីឡូម៉ែត្រ ស៊ីសាំងចាប់ពី ៤,៦លីត្រ ដល់ ៤,៨លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម