Toyota Prius ស៊េរីឆ្នាំ ២០២៣ ប្រើ hybrid ចេញលក់នៅថៃជាមួយតម្លៃជាប់ពី ៦ មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុននាំចូលរថយន្តនៅក្នុងប្រទេសថៃមួយមានឈ្មោះថា Sakura Auto បានធ្វើការនាំយករថយន្ត Toyota Prius ស៊េរីឆ្នាំ ២០២៣ ប្រភេទ hybrid ជាមួយតម្លៃលក់ចាប់ពី ៦២២៦៨ ដុល្លារឡើងទៅនៅក្នុងប្រទេសថៃ ។

Toyota Prius ស៊េរីឆ្នាំ ២០២៣ ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA platform និងមានប្រវែងតួខ្លួនសរុប ៤ ៦០០ ម.ម ទទឹង ១ ៧៨០ ម.ម កំពស់ ១ ៤៣០ ម.ម និងប្រវេងគន្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ។ លើសពីនេះ ក៏ត្រូវបានរចនាឡើងវិញទាំងស្រុង ជាមួយរូបរាងលក្ខណៈបែបស្ព័រ ស្របតាមរចនាថ្មីរបស់ក្រុមហ៊ុន Toyota ។ លើសពីនេះ ក៏ទទួលបាននៅប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ទៀតផង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីន Parallel Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ១៩៣ សេះ និងកម្លាំងរមួល ១៨៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ផ្គួបជាមួយអាគុយលីដ្យូម ជាមួយកម្រិតស៊ីសាំងចន្លោះពី ៣-៤ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម