Toyota RAV4 ថ្មី ឈ្នះពានរង្វាន់ “2019 Japan Car of the Year”

រថយន្ត Toyota RAV4 ជំនាន់ទី៥ បានឈ្នះពានរង្វាន់រថយន្តប្រចាំឆ្នាំនៅជប៉ុន “2019 Japan Car of the Year” បន្ទាប់ពីខានឈ្នះពានរង្វាន់នេះអស់រយៈពេលជាយូរឆ្នាំ ចាប់តាំងពី Toyota Prius ឈ្នះក្នុងឆ្នាំ២០០៩។

រថយន្ត RAV4 ថ្មី ទទួលបានពិន្ទុសរុប ៤៣៦ពិន្ទុ យកឈ្នះលើរថយន្ត Mazda 3 (៣២៨ពិន្ទុ) និង BMW 3 Series (២៩០ពិន្ទុ)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មូលហេតុដែល RAV4 អាចទទួលបានជ័យលាភីនេះ ក៏ដោយសារតែកត្តាសំខាន់ៗដូចជា ការបើកបរ, ផាសុខភាព, តម្លៃ និងកន្លែងទុកដាក់ឥវាន់ ជាដើម។

សូមបញ្ជាក់ថា រថយន្ត Toyota RAV4 ជំនាន់ថ្មី ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៦៩សេះ និង ម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ កម្លាំង ២១៥សេះ ប្រើប្រអប់លេខអូតូ ហើយមានទាំងជម្រើសប៉ុងមួយ និងប៉ុងពីរ។ វាមានតម្លៃចាប់ពី ២៣ ៥០០ដុល្លារលើទីផ្សារប្រទេសជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម