Toyota RAV4 ស៊េរីឆ្នាំ ២០២៥ ផ្តល់ទាំងជម្រើស Hybrid មានលក់តែនៅទីផ្សារប្រទេសចិនប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា FAW និង Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota RAV4 ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ចាប់ពី ២៣ ៩២៩ ដុល្លារ ដល់ ៤១ ៩៦៨ ដុល្លារសម្រាប់តែនៅទីផ្សារប្រទេសចិនប៉ុណ្ណោះ ។

Toyota RAV4 ស៊េរីថ្មីចុងក្រោយ ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA platform មានជម្រើសម៉ាស៊ីនចំនួន ៣ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៧១ សេះ និងកម្លាំងរមួល ២០៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ប្រអប់លេខអូតូ CVT
  • ប្រព័ន្ធ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ និងម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបានសរុប ២១៤ សេះ និងកម្លាំងរមួល ៣២៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ប្រអប់លេខអូតូ CVT មានកម្រិតស៊ីប្រេងខ្ទង់ ៣-៤លីត្រ/១០០ គីឡូម៉ែត្រ
  • ប្រព័ន្ធ Plug-in Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៣០៦ សេះ ភ្ជាប់ប្រអប់លេខអូតូ CVT មានកម្រិត ផ្គួបជាមួយអាគុយ អាចបើករបានចម្ងាយ ៩៥គីឡូម៉ែត្រ និងបើករបានចម្ងាយ ១៣០០គីឡូម៉ែត្រនៅចាក់សាំងពេញ ។

សម្រាប់គ្រឿងបរិក្ខាជាស្តង់ដាដែលបានបំពាក់នៅលើរថយន្តនេះមាន ចង្កៀងមុខ-ក្រោយ LED ក៏ដូចជាថាសកង់ស្ព័រ កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto ព្រមទាំងឧបករណ៍បំពងសំឡេង JBL និងប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃ T-Pilot DAS ផងដេរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម