Toyota RAV4 GR Sport សន្សំសំចៃខ្លាំង រូបរាងស្ព័រជាងមុន ប្រព័ន្ធជើងក្រោមកាន់តែរឹងមាំ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញរថយន្ត Toyota RAV4 GR Sport មុខមាត់ថ្មី ដែលមានការរចនាម៉ូដបែបស្ព័រ ដែលផលិតឡើងដោយ Toyota Gazoo Racing ជាមួយការចែកចាយដំបូងនៅក្នុងទីផ្សារអ៊ឺរ៉ុបនឹងចាប់ផ្តើមនៅត្រីមាសទី ៤ នៃឆ្នាំ ២០២២ តម្លៃនឹងត្រូវបានប្រកាសនៅពេលក្រោយ ។

Toyota RAV4 GR Sport ត្រូវបានបំពាក់ដោយថាសកង់ស្ព័រទំហំ ១៩ អ៊ីញប្រភេទ 5-spoke ពណ៌ខ្មៅរលោង និងឡូហ្គោ GR នៅលើប៉ាណាមុខ និងនៅផ្នែកទ្វារខាងក្រោយ ជាមួយនឹងការតុបតែងពណ៌ខ្មៅ Piano-black details នៅលើតួខ្លួនដែលមាននៅលើ សំបកកង់ថ្មី, កាងខ្យល់ខាងមុខ, ប៉ាណាមុខ, ឈ្នាន់ជើងចំហៀង, ផ្នែកខាងក្រោយតុបតែងនៅចន្លោះចង្កៀង, ដំបូលនិងត្រឡោកកញ្ចក់ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុង ចំណុចលេចធ្លោគឺកៅអីស្ព័រថ្មីដែលស្រោបដោយស្បែក ជាមួយឡូហ្គោ GR។ កៅអីខាងមុខអាចលៃតម្រូវតាមរយៈថាមពលអគ្គិសនី ជាមួយនឹងមុខងារអង្គចងចាំសម្រាប់អ្នកបើកបរ។ អេក្រង់កំសាន្ត touchscreen ទំហំ ១០,៥ អ៊ីញ និងកុងទ័រឌីជីថលទំហំ ១២,៣  អ៊ីញ ជាលក្ខណៈពិសេសស្តង់ដារនៅក្នុងម៉ូដែល GR Sport,  កាម៉េរាមើលក្រោយបែប Panoramic និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ពេញលេញរបស់ ADAS ផងដែរ។

ភាពខុសគ្នាដ៏ធំបំផុតរបស់ RAV4 GR Sport ពីម៉ូដែលផ្សេងទៀតគឺប្រព័ន្ធជើងក្រោមបូម stiffer springs និង shock absorbers ដែលយោងទៅតាមក្រុមហ៊ុនផលិតរថយន្តជប៉ុនបានធ្វើឲ្យការបើកបរកាន់តែប្រសើរឡើង និងផ្តល់នៅបទពិសោធន៍នៃការបើកបរដែលកាន់តែទាក់ទាញ។

ចំពោះ​ផ្នែកម៉ាស៊ីន ​ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធអគ្គិសនី និង​រួម​បញ្ចូល​ជាមួយ​ប្រព័ន្ធ AWD-i របស់ Toyota ដែលមានចំណុះ ២,៥ លីត្រ សម្រាប់ Hybrid ផលិតកម្លាំងបាន ២១៩ សេះ។ ខណៈពេលដែល Plug-in Hybrid ផលិតបានកម្លាំង ៣០២ សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម