
យោងតាមកាចុះផ្សាយពីសារព័ត័មាន The Drive រថយន្ដ Toyota RAV4 បានវិលត្រឡប់មកកាន់តំណែងកំពូលជារថយន្ដលក់ដាច់បំផុតកាលពីខែវិច្ឆិកា មុនពេលម៉ូឌែល RAV4 ជំនាន់ថ្មីមកដល់ត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។
ទោះបីជារថយន្ដ RAV4 មានទីផ្សារខ្ពស់ខ្លាំងនៅប្រទេសអូស្ដ្រាលីក៏ដោយ ប៉ុន្ដែចំនួននៃការលក់សរុបប្រចាំឆ្នាំគិតត្រឹមខែវិច្ឆិកា បានធ្លាក់ចុះខ្លះ បើធៀបនឹងចំនួនលក់សរុបកាលប្រចាំឆ្នាំគិតត្រឹមវិច្ឆិកាដូចគ្នាកាលពីឆ្នាំមុន ធ្លាក់ចុះត្រឹមតែ ១.៨ ភាគរយ ពោលគឺពីចំនួន ១០១ ៧០៧ គ្រឿង មកត្រឹម ៩៩ ៩០៦ គ្រឿង។
ប៉ុន្តែបើនិយាយពីការលក់សរុបប្រចាំឆ្នាំ២០២៥ នៅសល់មួយខែទៀតទើបត្រូបញ្ចប់ឆ្នាំ ២០២៥ រថយន្ដ Toyota RAV4 នៅតែមានឱកាសខ្ពស់ក្នុងការបង្កើតកំណត់ត្រាលក់ប្រចាំឆ្នាំមួយទៀត ដោយត្រូវពឹងផ្អែកលើខែខែធ្នូដើម្បីសម្រេចគោលដៅ។ ដើម្បីបំបែកកំណត់ត្រាលក់ឆ្នាំ Toyota RAV4 ត្រូវលក់រថយន្តត្រឹមតែចំនួន ១ ៩០០ គ្រឿង។ ជាមួយចំនួននៃការលក់នេះហាក់មិនពិបាកខ្លាំងពេកទេសម្រាប់ក្រុមហ៊ុនជប៉ុន Toyota នេះយោងតាមទិន្ខន័យរថយន្ដ RAV4 ត្រូវបានលក់ចេញកាលពីខែមុន។
យោងតាមការរបាយការណ៍ពីទិន្នន័យពីសភាពាណិជ្ជកម្មសហព័ន្ធឧស្សាហកម្មរថយន្តនិងក្រុមប្រឹក្សាយានយន្តអគ្គិសនី Toyota RAV4 ត្រូវបានលក់ចេញបានចំនួនសរុប ៦ ៣៩០ គ្រឿងនៅទីផ្សារប្រទេសអូស្រ្ដាលី កាលពីខែវិច្ឆិកា កើនឡើង ១៥.៦% ធ្វើរថយន្ដម៉ូឌែលហក់ឡើងឈរលេខ១ ជារថយន្ដលក់ដាច់បំផុតនៅខែវិច្ឆិកា។
ក្រឡេកមកមើលរថយន្តឈរនៅចំណាត់ថ្នាក់ទី២គឺ Frod Ranger លក់សរុបបានចំនួន ៤ ៦៧៣ គ្រឿង ខណៈចំណាត់ថ្នាក់ទី៣ បានទៅលើរថយន្ដ Toyota HiLux លក់សរុបបានចំនួន ៣ ៤១៨ គ្រឿង។ ជាមួយទិន្ន័យលក់ប្រចាំខែវិច្ឆកានេះ ក្រុមហ៊ុន Toyota នៅតែរក្សាតំណែងជាយីហោលក់ដាច់បំផុតក្នុងប្រទេស (អូស្ត្រាលី) ជាមួយនិងការលក់រថយន្ដសរុបដល់ទៅ ១៩ ៧៨៧ គ្រឿង ខណៈរថយន្ដលក់ដាច់បំផុតរបស់ក្រុមហ៊ុនជប៉ុនមួយនេះគឺរថយន្ដ RAV4៕





















