Toyota RAV4 ស៊េរីឆ្នាំ ២០២២ ចេញលក់នៅហ្វីលីពីន តម្លៃ​ខ្ទង់់ ៤ ម៉ឺនដុល្លារ

[ទីផ្សារបរទេស] កាលពីកន្លងទៅ ក្រុមហ៊ុន Toyota បានធ្វើការដាក់បង្ហាញនូវរថយន្ត RAV4 ស៊េរីឆ្នាំ២០២២ ដែលទទួលបានការអាប់ដេតជាច្រើន ដែលត្រៀមប្រកួតប្រជែងជាមួយនឹងរថយន្ត Honda CR-V និង Mazda CX-5 នាពេលនេះរថយន្តនេះបានធ្វើការចេញលក់ជាផ្លូវការនៅលើទីផ្សារប្រទេសហ្វីលីពីន ។

រថយន្ត Toyota RAV4 បានប្រើប្រាស់គ្រោងឆ្អឹង Toyota new Global Architecture និងមាន​បណ្តោយ ៤ ៦០០ មម, ទទឹង ១ ៨៥៥ និងកម្ពស់ ១ ៦៨៥ មម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

 

សម្រាប់ការឌីហ្សាញនៃរថយន្ត Toyota RAV4 មានចង្កៀងមុខ  និងអំពូលកាត់អ័ព្ទ LED ដែលដាក់ខ្ពស់យ៉ាងស្រស់ស្អាត គួបផ្សំជាមួយនឹងបា៉ណាមុខធំ, សំណាញ់ខ្យល់ និងរបាការពារខាងផ្នែកក្រោម មុខ និងក្រោយ។

បន្ថែមពីនេះផ្នែកខាងក្នុង Toyota RAV4 បែបទំនើបសាមញ្ញ ប៉ុន្តែថ្នាក់ខ្ពស់ ដោយបំពាក់នូវអេក្រង់ ប្រព័ន្ធកម្សាន្ត ទំហំ ៧ អ៊ីញ អាចភ្ជាប់ជាមួយនឹង Apple Carplay និង Android Auto ផងដែរ។ បន្ថែមពីនេះវាក៏មាន កាំមេរ៉ា 360 ដឺក្រេ ជាមួយការបញ្ចាំងរូបភាពបែប Panoramic តាមរយៈអេក្រង់ជាដើម។

ដោយទ្បែកចំពោះថាមពលនៃរថយន្ត Toyoya RAV4 ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង ១៧៨សេះ និងកម្លាំងរមួល ២២១ ញ៉ូតុនម៉ែត្រ។ ខណៈដែលរថយន្ត Toyota RAV4 ក៏បានបំពាក់នូវកញ្ចប់បច្ចេកវិជ្ជាសុវត្ថិភាព Toyota Safety Sense 2.0 ជាមួយនឹងមុខងារដ៏មានប្រយោជន៍បំផុតដូចជា៖ ហ្រ្វាំងសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្តិ, ការព្រមានពីផ្លូវ និងចង្កៀងមុខស្វ័យប្រវត្តិជាដើម។

សូមបញ្ជាក់ថារថយន្ត Toyota RAV4 ស៊េរីឆ្នាំ ២០២២ ត្រូវបានដាក់លក់នៅលើទីផ្សារប្រទេសហ្វីលីពីន ដោយ​មាន​តម្លៃ​ចាប់​ពី ៤១ ៩៤ដុល្លារ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម