Toyota Sequoia ឆ្នាំ២០២៣ ចេញតម្លៃផ្លូវការ ចាប់ពី ៥៨ ៣០០ដុល្លារ ចេញពីរោងចក្រ

ក្រុមហ៊ុន Toyota បានប្រកាសចេញតម្លៃនៃរថយន្ត SUV ខ្នាតធំរបស់ខ្លួន គឺ Toyota Sequoia ឆ្នាំ២០២៣ ជាផ្លូវការ ដោយដាក់លក់ក្នុងតម្លៃចាប់ពី ៥៨ ៣០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Toyota Sequoia ឆ្នាំ២០២៣ ចែកចេញជា ៥ ម៉ូដែលគឺ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • Sequoia SR5 តម្លៃចាប់ពី ៥៨ ៣០០ដុល្លារ
  • Sequoia Limited តម្លៃចាប់ពី ៦៤ ៧០០ដុល្លារ
  • Sequoia Platinum តម្លៃចាប់ពី ៧០ ៩០០ដុល្លារ
  • Sequoia Capstone តម្លៃចាប់ពី ៧៥ ៣០០ដុល្លារ
  • Sequoia TRD Pro តម្លៃចាប់ពី ៧៦ ៩០០ដុល្លារ

ផ្នែកខាងក្នុង៖ សម្រាប់ផ្នែកខាងក្នុងនៃរថយន្ត វាទទួលបានការឌីស្សាញកាន់តែប្រណិត និងផាសុកភាព ជាក់ស្តែងរថយន្តនេះបានបំពាក់ជាមួយដៃចង្កូតភ្ជាប់ដោយមុខងារកម្តៅ, កុងទ័រព័ត៌មានប្រភេទឌីជីថល ទំហំ ១២,៣ អ៊ីញ ដល់ ១៤,០ អ៊ីញ, អេក្រង់កំសាន្ត Toyota Audio Multimedia ទំហំ ៨ ដល់ ១៤ អ៊ីញ, កៅអីស្បែកភ្ជាប់ដោយមុខងារក្តៅ/ត្រជាក់, កន្លែងសាកថ្មឥតខ្សែ, ដំបូលបើក Panoramic, អេក្រង់បង្ហាញព័ត៌មានលើកញ្ចក់ head-up display និងឧបករណ៍បំពងសំឡេង JBL ដ៏ទំនើប ១៤ចំនុច បន្ថែមជាមួយកៅអី SoftTex នៅជួរទីបី ដែលអាចរុញទៅក្រោយបន្ថែមចំនួន ១៥២មម សម្រាប់ផ្តល់នូវភាពទូលាយផងដែរ។

ប្រព័ន្ធជើងក្រោម៖ ​រថយន្ត Sequoia ស៊េរីឆ្នាំ២០២៣ ត្រូវបានផលិតឡើងលើ​តួគ្រោង​ដូចគ្នា​នឹង Tundra, Land Cruiser និង Lexus LX 600 ជំនាន់ចុងក្រោយ។ ត្រូវបានបំពាក់ដោយប្រព័ន្ធ Multi-link rear suspension ដ៏ទំនើប ត្រូវបានធ្វើឱ្យប្រសើរឡើងបន្ថែមទៀតជាមួយនឹងលក្ខណៈពិសេសដូចជា Adaptive Variable Suspension និង Load-Leveling Rear Height Control Air Suspension រួមទាំងប្រព័ន្ធចាក់សោរប៉ុងផ្នែកខាងក្រោយផងដែរ។

ប្រព័ន្ធសុវត្ថិភាព៖ ចូលទៅកាន់ប្រព័ន្ធសុវត្ថិភាពវិញ រថយន្ត Sequoias គ្រប់ម៉ូដែលនឹងបំពាក់ដោយកញ្ចប់សុវត្ថិភាព Toyota Safety Sense 2.5 រួមបញ្ចូលប្រព័ន្ធ Pre-Collision System, Dynamic Radar Cruise Control, Lane Departure Alert with Steering Assist, Lane Tracing Assist, Automatic High Beams, Road Sigh Assist rear, Rear Seat Reminder, Panoramic View Monitor,​ Rear Cross Traffic Alert និង Front/Rear Parking Assist ជាមួយ​នឹង Automatic Braking ផងដែរ។

ថាមពលម៉ាស៊ីន៖ Sequoia បំពាក់ជាមួយម៉ាស៊ីនកូនកាត់ hybrid ឈ្មោះថា i-Force Max ដោយអាចផលិតកម្លាំងបាន ៤៣៧ សេះ និងកម្លាំងបង្វិល ៧៩០ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខ ១០វគ្គអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម