Toyota Sequoia ស៊េរីឆ្នាំ ២០២៦ រចនាកាន់តែមកទូលាយហើយផ្ដល់ផាកសុខភាពជាងមុន

បន្ទាប់ពីទទួលបានជោគជ័យលើរថយន្ត Tundra ក្រុមហ៊ុន Toyota បញ្ចេញរថយន្ត Sequoia ស៊េរីឆ្នាំ២០២៦ ទទួលបានការអាប់ដេតបន្ថែមកាន់តែទូលាយនិងផាកសុខភពជាងមុន ខណៈតម្លៃលើម៉ូឌែលចាស់ត្រឹមតែ ១ ៦០០ដុល្លារ។


រថយន្ត SUV ខ្នាតធំ Toyota Sequoia បានបំពាក់មកជាមួួយគ្រោងឆ្អឹង body-on-frame ផ្តល់នូវភាពរឹងមាំ និងធន់ ជាពិសេសសម្រាប់អូសសណ្តោង និងការបើកបរលើផ្លូវលំបាក។ ការផ្លាស់ប្ដូរធំជាងនេះគឺនៅផ្នែកខាងក្នុង ដោយគ្រប់ម៉ូឌែលទាំងអស់ឥឡូវនេះបានបំពាក់មកជាមួយ កៅអីជួរទីបីដែលអាចបត់បានដោយស្វ័យប្រវត្តិ។

បើនិយាយអំពីកៅអីរបស់រថយន្ដ Sequoia Limited បានផ្លាស់ប្តូរពីសម្ភារៈ SofTex ទៅស្បែកពិត ដោយអតិថិជនអាចជ្រើសរើសស្បែកពណ៌ខ្មៅមានដេរជាយពណ៌ស ឬស្បែកពណ៌ប្រផេះជាមួយខ្សែធ្នេរដេរពណ៌ខ្មៅ។ ហើយម៉ូឌែលកំពូល Capstone ក៏បានធ្វើបច្ចុប្បន្នភាពផងដែរ ដោយផ្លាស់ប្តូរពណ៌ខាងក្នុងពីខ្មៅស ទៅជាពណ៌ shale (ប្រផេះស្រាល)។ កៅអីមានការរចនាជាមួយផ្នែកលក្ខណៈបែប textured ស្រស់ស្អាត បន្ថែមពណ៌ត្នោត និងស្លាក Capstone។ ផ្នែកឈើខាងក្នុងក៏បានផ្លាស់ប្តូរពី brown walnut ទៅជា grey walnut ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ម៉ាស៊ីន Hybrid ដំណើរដោយម៉ាស៊ីន twin-turbo V6 ទំហំ 3.4 រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីផ្គូផ្គងជាមួយប្រអប់លេខ 10វគ្គ អាចផលិតកម្លាំងសរុប 437 hp កម្លាំងរមួល 790 Nm។ ចំពោះអត្រាប្រើប្រាស់ប្រេង Toyota Sequoia សុី 11.20 L/100km សម្រាប់ការបើកបរក្នុងទីក្រុង ហើយសុី 9.80L/100km លើផ្លូវខេត្ត គិតសរុបជាមធ្យមវាសុីប្រើង 10.69 L/100km។ ចំពោះតម្លៃ Toyota Sequoia ស៊េរីឆ្នាំ 2026 នឹងត្រូវដាក់លក់ជាមួយតម្លៃចាប់ពី $64,025 ថ្លៃជាងឆ្នាំមុន $1,600 ខណៈម៉ូឌែល Limited ដាក់លក់ជាមួយតម្លៃចាប់ពី $69,795 ថ្លៃជាងមុន $970 និងម៉ូឌែល Capstone ដាក់លក់ជាមួយតម្លៃចាប់ពី $84,435 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម