Toyota Sequoia ជំនាន់ទីបី ចាប់ផ្ដើមចូលរោងចក្រផលិតហើយ

[ទីផ្សារបរទេស] រថយន្ត Toyota Sequoia ស៊េរីឆ្នាំ២០២៣ បានចាប់​ផ្ដើម​ចូលរោងចក្រផលិតនៅ​រោងចក្ររបស់ Toyota ក្នុង​រដ្ឋ​តិចសាស់ ដែលជារោងចក្រធំរបស់ Toyota នៅក្នុងតំបន់ San Antonio និងជាទីតាំងផលិត​ផ្ដាច់​មុខ​សម្រាប់​ការ​ផលិត​រថយន្ត Sequoia production។

រោងចក្រនេះមានបុគ្គលិកបម្រើការងារជាង ២៦០០នាក់ ប៉ុន្តែ Toyota និយាយថា​បុគ្គលិកចំនួន ៣៦០០នាក់ និង​ដៃ​គូ​ផ្គត់ផ្គង់​ចំនួន ៥៣០០​ បាន​ចូលរួមចំណែកក្នុង​ការផលិតរថយន្ត Sequoia ស៊េរីឆ្នាំ២០២៣នេះ ខណៈដែលរោងចក្រនេះ​ទទួលបាន​ការ​បណ្ដាក់​ទុន​ជា​ទឹកប្រាក់ ៣៩១លានដុល្លារ សម្រាប់រៀបចំការផលិតរថយន្ត Sequoia។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រំលឹកថារថយន្ត Sequoia ស៊េរីឆ្នាំ២០២៣ ទើបបង្ហាញវត្តមានកាលពីថ្មីៗនេះប៉ុណ្ណោះ ដោយវាបានបង្ហាញរូបរាងជាផ្លូវការកាល​ពី​ខែ​មករា ឆ្នាំ​២០២២ ដោយ​រថយន្តនេះបានផ្លាស់ប្ដូរគ្រោងឆ្អឹងថ្មីទាំងស្រុង ជាគ្រោងឆ្អឹងដែលបាន​ប្រើ​លើ​រថយន្ត Tundra និង Land Cruiser។

រថយន្តស៊េរីថ្មីនេះបានប្រើប្រាស់​ម៉ាស៊ីន Twin-Turbocharged ចំណុះ៣,៥លីត្រ ៦ស៊ីឡាំង អាចផលិត​កម្លាំងបាន ៤៣៧សេះ និង​ប្រើ​ប្រអប់លេខស្វ័យប្រវត្តិ១០វគ្គ ដោយ​មាន​តម្លៃ​ចាប់​ពី ៥៩ ៧៩៥ដុល្លារ ឡើងដល់ ៧៩ ៧៩៥​ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម