Toyota Sienna ស៊េរីឆ្នាំ ២០២៥ ប្រើ Hybrid ទទួលបានការអាប់ដេតបន្ថែម បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Sienna ស៊េរីឆ្នាំ ២០២៥ ប្រភេទ Minivan ទទួលបានការអាប់ដេតបន្ថែម គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៤ នេះ ជាមួយតម្លៃរំពឹងចាប់ពី ៤០ ៦៣៥ ដុល្លារ ។

Toyota Sienna ស៊េរីឆ្នាំ ២០២៥ នៅតែប្រើប្រាស់ប្រព័ន្ធ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៤៥ សេះ ផ្តល់ជូនទាំងជម្រើសប៉ុង ១ និងប៉ុង ២ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការផ្លាស់ប្តូរសម្រាប់ឆ្នាំម៉ូដែលឆ្នាំ ២០២៥ រួមមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ថ្មីទំហំ ១២,៣ អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android ក៏ដូចជាឧបករណ៍បូមធូលីក្នុងរថយន្ត ទូរទឹកកកនៅកុងស៊ូលកណ្តាល ព្រមទាំងថាសកង់ថ្មីទំហំ ១៨អ៉ីញជាដើម ។

មិនត្រឹមតែប៉ុណ្ណោះ Toyota បន្ថែមនៅមុខងារថ្មី រួមទាំងប្រព័ន្ធបំពាក់ទៅលើកៅអីខាងក្រោយដែលឲ្យឈ្មោះថា advanced rear-seat reminder system ដោយប្រព័ន្ធនេះប្រើម៉ាស៊ីនស្កេន ដើម្បីស្កេនចលនាកៅអីខាងក្រោយ ប្រសិននៅមានអ្នកដំណើរខាងក្រោយមិនទាន់ចុះពីរថយន្តនៅពេលពន្លត់ម៉ាស៊ីន នោះប្រព័ន្ធនេះនឹងផ្តល់សញ្ញាព្រមានតាមទូរស័ព្ទរបស់អ្នក ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម