[ទីផ្សារបរទេស] ក្រុមហ៊ុនកែច្នៃរថយន្តរបស់ប្រទេសជប៉ុនមួយឈ្មោះថា Modellista បានផ្តល់ជូននៅរថយន្ត Toyota Sienta ជំនាន់ទី ៣ ថ្មី នៅកញ្ចប់តួខ្លួន Modellista body kits មានចំនួន ៣ ផ្សេងៗគ្នា ដែលរួមមាន Bright Tech Elegance , Tech Gear និង Garnish Style មានតម្លៃ ១ ០៨៦ ដុល្លារ, ៧៩៦ ដុល្លារ និង ៥១៨ ដុល្លារ នៅក្នុងប្រទេសជប៉ុន។
ចាប់ផ្តើមពីកញ្ចប់តួខ្លួន Bright Tech Elegance មានមកជាមួយរបាំងការពារខាងមុខ ចំហៀង និងខាងក្រោយ ជាមួយបំពង់ស៊ីមាំងស្រោបដោយក្រូម៉េ ហើយរថយន្តមើលទៅរាងទាប និងមានលក្ខណៈស្ព័រ ជម្រើសបន្ថែមជាមួយកាង spoiler ខាងក្រោយ និងបំពង់ស៊ីមាំងចំនួន ២។
ខណៈ កញ្ចប់តួខ្លួន Sienta Urban Tech Gear មើលទៅមានលក្ខណៈផ្សងព្រេង ជាមួយនឹងការតុបតែងជាមួយអាលុយមីញ៉ូមទៅលើប៉ាណាខាងមុខ និងរបាំងការពារខាងក្រោយ។
និងចុងក្រោយគឺកញ្ចប់តួខ្លួន Sienta Garnish Style គឺជាជម្រើសដែលមើលទៅស្អាតបំផុតនៅក្នុងកាតាឡុក Modellista ជាមួយនឹងការតុបតែងក្រូម៉េភ្លឺនៅលើគម្របម៉ាស៊ីន ទ្វារ ត្រឡោកកញ្ចក់ និងទ្វារខាងក្រោយជាដើម។ លើសពីនេះ តួខ្លួនថ្មីទាំង ៣ ត្រូវបានបន្ថែមជាមួយថាសកង់ស្ព័រថ្មីទំហំ ១៥ អ៊ីញផងដែរ ។
រថយន្ត Toyota Sienta ស៊េរីថ្មីត្រូវបានដាក់បង្ហាញនៅប្រទេសជប៉ុនកាលពីសប្តាហ៍មុន។ រថយន្តនេះបំពាក់ជាមួយម៉ាស៊ីនកូនកាត់ Hybrid រួមគ្នារវាងម៉ាស៊ីន Dynamic Force ចំណុះ ១,៥ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនី និងប្រព័ន្ធបើកបរប៉ុង២ E-Four all-wheel drive ជាមួយកម្រិតស៊ីប្រេង ២៨,៨ គីឡូម៉ែត្រ/លីត្រ។ និងម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ប្រភេទ Dynamic Force ភ្ជាប់ជាមួយប្រអប់លេខអូតូ Sport Sequential Shiftmatic Direct-Shift CVT ១០ វគ្គ៕