Toyota Supra 3JZ កម្លាំង១០០០សេះ ត្រៀមចេញមកសម្លាប់ C8 Corvette

កាលពីពេលថ្មីៗនេះ Toyota បានបង្ហាញរថយន្ត Supra ស៊េរីឆ្នាំ២០២១ ដែលប្រើម៉ាស៊ីនទំហំ ៦ស៊ីឡាំងដដែល តែមានកម្លាំងខ្លាំងជាងមុន ព្រមទាំងប្រភេទម៉ាស៊ីនតូចទំហំ ៤ស៊ីឡាំងផងដែរ។

បន្ទាប់ពីលុបចោលនូវការធ្វើតេស្តបើកបរសម្រាប់អ្នកកាសែត ចំពោះរថយន្ត Toyota Supra ឆ្នាំ២០២១ ដោយសារតែជំងឺកូវីដ១៩ ក្រុមហ៊ុន Toyota បានសម្រេចចិត្តប្រកាសត្រកូល Supra របស់ខ្លួនផ្សេងទៀត តាមរយៈបណ្តាញអនឡាញជំនួសវិញ។ ក្នុងនោះ Toyota បានប្រកាសពីរថយន្ត Supra 3JZ Edition ដែលរំពឹងថានឹងបង្ហាញខ្លួនឆ្នាំ២០២២ ដើម្បីសម្លាប់គូប្រជែង C8 Corvette។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Supra 3JZ នឹងប្រើម៉ាស៊ីនទំហំ ៨ស៊ីឡាំង Twin-turbo ចំណុះ ៤,០លីត្រ មានកម្លាំងដល់ទៅ ១ ០០០សេះ ហើយប្តូរពីការប្រើប៉ុងមួយវិលកង់ក្រោយ FWD មកប៉ុងពីរ AWD វិញ។ ជាលទ្ធផល ​វានឹងអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ២,៥វិនាទី។

យ៉ាងណាក៏ដោយ តម្លៃនៃ Supra 3JZ ថ្មីមិនទាន់ត្រូវបានបង្ហាញឡើយ ប៉ុន្តែគេរំពឹងរួចមកហើយថា វានឹងថ្លៃលើស ១០០ ០០០ដុល្លារ សម្រាប់ទីផ្សារបរទេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម