Toyota Supra ឆ្នាំ២០២១ កាន់តែខ្លាំង ជិះ១០០គ.ម ស៊ីតែ ៧លីត្រ

ក្រុមហ៊ុន Toyota បានប្រកាសចេញលក់រថយន្តស្ព័រម៉ូដែល Supra ស៊េរីឆ្នាំ២០២១ ជាផ្លូវការ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី ដោយបានអាប់ដេតលើកម្លាំង និងដំណើរការរបស់វាឲ្យកាន់តែប្រសើរជាងមុនឆ្នាំ។

រថយន្ត Toyota Supra ឆ្នាំ២០២១ បំពាក់ម៉ាស៊ីន turbocharged ចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៨២សេះ ខ្លាំងជាងមុន ៤៧សេះឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាលទ្ធផល វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,១វិនាទី ហើយមានកម្រិតស៊ីសាំងជាមធ្យម ត្រឹមតែ ៧,៧លីត្រ/១០០គីឡូម៉ែត្រ ប៉ុណ្ណោះ។

ជាមួយគ្នានេះ Toyota ក៏បានអាប់ដេតលើដំណើរការរបស់វា ដែលជួយឲ្យវាអាចបើកបរលើផ្លូវកោង កាន់តែប្រសើរជាងមុន។

សម្រាប់ឆ្នាំ២០២១ លក់នៅប្រទេសអូស្ត្រាលីនេះ Supra ចែកចេញជា ២ ម៉ូដែល គឺ GR Supra GT និង GR Supra GTS។ វាបំពាក់ប្រព័ន្ធ Toyota Safety Sense មកស្តង់ដារ ហើយត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៦៤ ១៣០ដុល្លារ សម្រាប់ម៉ូដែល GT និង ៧១ ៥០០ដុល្លារ សម្រាប់ម៉ូដែល GTS៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម