Toyota Supra ឆ្នាំ២០២១ ប្រភេទ៤ម៉ាស៊ីន ថោកជាងប្រភេទ៦ម៉ាស៊ីន ៨ពាន់ដុល្លារ

ថ្មីៗនេះក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត Supra ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយក្នុងនោះមានទាំងប្រភេទប្រើម៉ាស៊ីន ៤ស៊ីឡាំង និង ៦ស៊ីឡាំង។

រថយន្ត Toyota Supra 2.0 ដែលបំពាក់ម៉ាស៊ីន ៤ស៊ីឡាំង មានកម្លាំង ២៥៥សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ អាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ Supra ម៉ាស៊ីនតូចនេះមានតម្លៃចាប់ពី ៤២ ៩៩០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែក រថយន្ត Toyota Supra 3.0 ដែលបំពាក់ម៉ាស៊ីន ៦ស៊ីឡាំងវិញ មានកម្លាំងដល់ ៣៨២សេះ អាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៩វិនាទី លឿនជាងប្រភេទម៉ាស៊ីនតូច ១,១វិនាទី។ Supra ម៉ាស៊ីនធំនេះមានតម្លៃចាប់ពី ៥០ ៩៩០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ថ្លៃជាង Supra 2.0 ត្រឹម ៨ ០០០ដុល្លារប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម