Toyota Tacoma ឈ្នះពានរង្វាន់ភីកអាប់ខ្នាតកណ្តាលល្អជាងគេប្រចាំឆ្នាំ ២០២៣ នៅសហរដ្ឋអាមេរិក

[បរទេស] កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ ភីកអាប់ Toyota Tacoma បានឈ្នះពានរង្វាន់ភីកអាប់ខ្នាតកណ្តាលល្អជាងគេប្រចាំឆ្នាំ ២០២៣ ( Best Midsize Truck of 2023 ) របស់ SEMA និងជាលើកទី​ ២ ជាប់ៗគ្នា ដែលក្រុមហ៊ុន Toyota បានឈ្នះពានរង្វាន់ផ្នែកនេះ នៅក្នុងពិព័រណ៍ SEMA Show របស់ខ្លួនដែលធ្វើឡើងនៅសហរដ្ឋអាមេរិកថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ៣ ខែវិច្ឆិកា ២០២៣ ។

ជាមួយគ្នានេះ លោក Mike Spagnola ប្រធាន និងជានាយកប្រតិបត្តិ SEMA បាននិយាយថា “យើងសូមអបអរសាទរដល់ក្រុមហ៊ុន Toyota និងភីកអាប់ Tacoma សម្រាប់ការឈ្នះរង្វាន់ SEMA Midsize Truck ប្រចាំឆ្នាំរបស់យើង” ។ “ជ័យលាភីតំណាងឱ្យការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់របស់ Toyota ក្នុងការផលិតផលិតផលឈានមុខគេ ដែលទាក់ទាញអ្នកប្រើប្រាស់ និងទីផ្សារ”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Mike Tripp អនុប្រធានក្រុមក្រុមហ៊ុន Toyota Marketing បាននិយាយថា “យើងមានមោទនភាពក្នុងការទទួលបានពានរង្វាន់ SEMA Midsize Truck of the Year” ។ “ពានរង្វាន់ SEMA Awards អបអរសាទរក្នុងការច្នៃប្រឌិត និងការកំណត់ផ្ទាល់ខ្លួន ដែលដើរតួយ៉ាងសំខាន់ជាមួយអតិថិជន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Toyota បាននកំពុងបង្ហាញរថយន្តដែលមានលក្ខណៈពិសេសជាច្រើន និងគំរូរថយន្ត រួមជាមួយនឹងរថយន្ត SUV ជាច្រើននៅក្នុងពិព័រណ៍ SEMA Show នេះផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម