Toyota Tacoma ២០២១ ចេញតម្លៃជាផ្លូវការ

កាលពីដើមឆ្នាំ ២០២០ នេះ តូយ៉ូតាបានបញ្ចេញរថយន្ត Tacoma ប្រភេទថ្មី Trail Special Edition កាន់តែទាក់ទាញ និងទទួលបានការគាំទ្រយ៉ាងខ្លាំងបើធៀបទៅដៃគួរប្រកួតប្រជែងដែលមានអាយុកាលយូរ និងភាពទំនើបជាងខ្លួន។ រថយន្ត Toyota Tacoma ប្រភេទ Trail Edition មានជម្រើសប៉ុង ១ និង ២ ដូចទៅនឹងប្រភេទ SR5 ដែរ ប៉ុន្តែវាបង្កើនកន្លែងផ្ទុកអីវ៉ាន់ និងងាយស្រួល ដែលមានការរចនាកាន់តែទាក់ទាញពោរពេញដោយកម្លាំងខ្លាំងក្លា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅពេលតូយ៉ូតា បានធ្វើការប្រកាសនូវតម្លៃផ្លូវការនៃប្រភេទ Trail Edition ២០២១ ដោយជម្រើសប៉ុង ១មានតម្លៃចាប់ពី ៣៤ ០០០ ដុល្លារ ហើយប៉ុង ២មានតម្លៃ ៣៧ ០៨០ដុល្លារ។ វាមានតម្លៃរាងថ្លៃបន្តិចហើយ ដោយសារតែចំណុចទាក់ទាញរបស់វា បើធៀបទៅប្រភេទ Tacoma SR ១បាំងកន្លះ ប៉ុង១ មានតម្លៃចាប់ពី ២៦ ១៥០ដុល្លារ ហើយប៉ុង២ តម្លៃ ២៩ ២២៥ដុល្លារ។ ដើម្បីអោយវាខុសពីប្រភេទធម្មតា Tacoma Trail នេះ ផ្នែកខាងក្រៅដែលមាន Badge ពណ៌ខ្មៅមួយចំនួន និងមានកៅអីអង្គុយពណ៌ខ្មៅអមជាមួយថ្នេរពណ៌បែបលឿង។ រថយន្តនេះ មានថាសកង់ទំហំ ១៦អុីញ រំលេចដោយប្រភេទ TRD ដែលជាប្រភេទកង់ Off-road ដោយមានស្រោបជាលក្ខណះត្រួតពីលើផងដែរ។

បើនិយាយពីតម្លៃ Toyota Tacoma ប្រភេទ Nightshade Edition វិញគឺមានតម្លៃចាប់ពី ៣៩ ៩០៥ដុល្លារជម្រើសប៉ុង ១ និងប៉ុង២ មានតម្លៃ ៤២ ៩៨០ដុល្លារ។ ចំពោះជម្រើសទ្វា ៤ មានតម្លៃចាប់ពី ៤៦ ៧៨០ដុល្លារ។ ប្រភេទនេះវិញ គឺបំពាក់ជាមួយថាសកង់ទំហំ ១៨អុីញ បែបខ្មៅស្ព័រ ដើម្បីអោយកាន់តែមានភាពស៊ីគ្នាជាមួយនឹងប៉ាណាខាងមុខ អំពូលកាត់អ័ព្ទ និងស៊ីម៉ាំងពណ៌ខ្មៅផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម