តាមរយ:រូបភាព Teaserថ្មី រថយន្តភីកអាប់ខ្នាតធំ Toyota Tundra សេរ៊ីថ្មី ២០២២ ដែលជាគូរប្រជែងនៃរថយន្ត Ram 1500 និង Chevrolet Silverado ទំនងនឹងមានបំពាក់ជាមួយម៉ាស៊ីន Hybrid ថ្មី ប្រភេទ Twin-turbo ទំហំ ៦ស៊ីឡាំង។
វីដេអូខ្លីតែមួយគត់ដែលបានបញ្ចេញដោយ Toyota សហរដ្ឋអាមេរិច បានបង្ហាញគម្របម៉ាស៊ីនថ្មីរបស់ក្រុមហ៊ុន Tundra ដោយមានអក្សរ“ i-Force MAX” ដែលជាស្លាកយីហោថ្មីរបស់តូយ៉ូតានៅឆ្នាំ ២០២០ និងការវិវឌ្ឍនៃឈ្មោះ “ i-Force” ប្រើលើម៉ាស៊ីន ៥,៧លីត្រ ៨ស៊ីឡាំង របស់Tundra ជំនាន់បច្ចុប្បន្ននេះ។
បន្ថែមពីនេះ យោងតាមអនុប្រធានផ្នែកលក់របស់ក្រុមហ៊ុន Toyota ប្រចាំសហរដ្ឋអាមេរិចខាងជើងបានប្រាប់ MotorTrend កាលពីពេលថ្មី នេះថា រថយន្ត Tundra ជំនាន់ថ្មីមានជម្រើសម៉ាស៊ីនចំនួន ២ប្រភេទ ដោយវានឹងមានថាពមកម្លាំងសេះ និងកម្លាំងរមួលច្រើនជាងម៉ាស៊ីន ៥,៧លីត្រ V8 នាពេលបច្ចប្បន្ន។
ខណ:អត្តសញ្ញាណរបស់ម៉ាស៊ីនរថយន្តនេះ ពុំទាន់ត្រូវបានបញ្ជាក់នៅឡើយ ប៉ុន្តែរូបភាព Teaserថ្មីនេះ មានលក្ខណ:ប្រហាក់ប្រហែលនឹងគំរប់ម៉ាស៊ីនដែលប្រើនៅលើម៉ាស៊ីនសាំង ៣,៥លីត្រ ៦ស៊ីឡាំង របស់ LC300ដែរ។ បើតាមពាក្យចចាមរ៉ាមបង្ហាញថាម៉ាស៊ីនថ្មីរបស់រថយន្ត Tundra ដំណើរការដោយម៉ាស៊ីន Hybrid ប្រភេទ Twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤៥០សេះ និងកម្លាំងរមួល ៦៧៨ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ១០វគ្គអូតូ ហើយស៊ីប្រេងប្រហែល ៧,៨លីត្រ នៅពេលបើកបរចម្ងាយ ១០០គីឡូម៉ែត្រ៕
សម្រាប់ព័ត៌មានបន្ថែមយ៉ាងណា ក្រុមការងារនឹងជំរាបជូនបន្ថែមនៅពេលរថយន្ត Tundra ជំនាន់ថ្មីនេះ បង្ហាញខ្លួនជាផ្លូវការ នាពេលឆាប់ៗខាងមុខ។ សូមអគុណ