[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅភីកអាបខ្នាតធំ Toyota Tundra 1794 Limited Edition ដែលជាផ្តល់កិត្តិយសដល់កសិដ្ឋានចំណាស់ជាងគេបំផុតរបស់រដ្ឋតិចសាស់ ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៧៩៤ នៅសហរដ្ឋអាមេរិក ។
ដោយក្នុងនោះ Toyota បានចាប់ដៃគូជាមួយក្រុមហ៊ុនផលិតស្បែក Saddleback Leather Company ដើម្បីបំពាក់ផ្នែកខាងក្នុងផ្តាច់មុខជាមួយស្បែកដ៏ប្រណិតរបស់ក្រុមហ៊ុននេះទៅលើ តាប្លូ កៅអីបែប messenger bag-style និងមួយចំនួនទៀតរួមមាន ប្រអប់សោរ កាបូប និងច្រើនទៀតផងដែរ ។
ចំពោះនៅខាងក្រៅ ទទួលបានប៉ាណាមួយផ្ទាំងធំតុបតែងដោយក្រូម៉េ និងឡូហ្គោអក្សរ 1794 Limited Edition នៅផ្នែកខាងក្រោយជាដើម ។ បន្ថែមពីលើការធ្វើឲ្យប្រសើរទាំងនេះ Tundra 1794 Limited Edition ក៏ទទួលបាននៅការអាប់ដេតនៅប្រព័ន្ធទប់លំនឹង FOX suspension 2.5 ដែលមានកំពស់ខ្ពស់ជាងមុន ១,១ អ៉ីញ និងថាសកង់ស្រោបដោយសំបកកង់ប្រភេទ Off-Road ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ិនវិញ ភីកអាប់នេះ ដំណើរការដោយ i-force max hybrid ចំណុះ ៣,៤ លីត្រ twin-turbo V6 ផ្គួបជាមួយម៉ូទ័រអគ្គិសនី មានកម្លាំង ៤៣៧ សេះ និងកម្លាំងរមួល ៧៩០ ញ៉ូតុនម៉ែត្រ ម៉ាស៊ីនទាំង ២ នេះ ភ្ជាប់ប្រអប់លេខអូតូ ១០ វគ្គ ប្រភេទបើកប៉ុង ២ ។
គួរបញ្ជាក់ផងដែរថា ភីកអាប់នេះ ផលិតត្រឹមតែ ១៥០០ គ្រឿបប៉ុណ្ណោះ ហើយរថយន្តនីមួយៗនឹងភ្ជាប់មកជាមួយគ្រឿងស្បែកដែលរចនាយ៉ាងពិសេស ដែលផលិតឡើងស្របតាមផ្នែកខាងក្នុង សម្រាប់នៅទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃដែលរំពឹងថាលើសពីនេះ ៦៤ ៣១០ ដុល្លារ ៕