[បរទេស] នៅក្នុងឆ្នាំ ២០២៣ រថយន្តប្រភេទ MPV នៅក្នុងទីផ្សារប្រទេសថៃលក់បានចំនួនសរុប ២៤ ៣១២ គ្រឿង ដោយនៅក្នុងនោះរថយន្តមកពីក្រុមហ៊ុន Toyota គឺម៉ូដែល Veloz ឈរលើកំពូលតារាងក្នុងនាមលក់ដាច់ជាងគេ ។ ខាងក្រោមនេះ ជាម៉ូដែល MPV ដែលលក់ជាងគេនៅក្នុងប្រទេសថៃ ៖
១) Toyota Veloz លក់បានសរុប ១១ ៥០៨ គ្រឿង
២) Mitsubishi Xpender លក់បានសរុប ៩ ០៧៤ គ្រឿង
៣) Hyundai Stargazer លក់បានសរុប ១ ៥១៩ គ្រឿង
៤) Honda BR-V លក់បានសរុប ៨១៣ គ្រឿង
៥) Suzuki XL7 លក់បានសរុប ៧៦៩ គ្រឿង
៦) Suzuki Ertiga លក់បានសរុប ៣៨៨ គ្រឿង
៧) Toyota Sienna លក់បានសរុប ២៤១ គ្រឿង ៕