[បរទេស] រថយន្ត MPV របស់ក្រុមហ៊ុន Toyota បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអាស៊ី (ANCAP)។
សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត Toyota Veloz ២០២២ បានទទួលពិន្ទុសរុប ៧៩,៩៩ ពិន្ទុ ទៅលើការ៖
- ការពារអ្នកដំណើរពេញវ័យចំនួន ៣៤,៨៨ ពិន្ទុ
- ការការពារអ្នកដំណើរវ័យក្មេង ១៧,១៧ ពិន្ទុ
- មុខងារជំនួយការបើកបរ និងសុវត្ថិភាព ១៦,០៣ ពិន្ទុ
- ការការពារអ្នកថ្មើរជើង ឬអ្នកជិះកង់ចំនួន ១១,៩២ ពិន្ទុ
សម្រាប់រថយន្ត Toyota Veloz ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១០៦ សេះ និងកម្លាំងរមួល ១៣៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT។
គួរបញ្ជាក់ផងដែរថា Toyota Veloz ក៏បានបំពាក់នៅប្រព័ន្ធសុវត្ថិភាព Traction Control VSC, TRC Freewheel Suspension, ប្រព័ន្ធជំនួយពេលទ្បើងចំណត, ប្រព័ន្ធហ្វ្រាំង ABS/EBD, BA Brake Assist, Warning System Blind angle, ប្រព័ន្ធព្រមានបញ្ច្រាស, កាំមេរ៉ាមើលក្រោយនិងពោងសុវត្ថិភាព ៦ ចំណុច៕