Toyota Veloz និង Toyota Avanza ស៊េរីឆ្នាំ ២០២២ នឹងចេញលក់នៅថៃ ថ្ងៃទី ២៤នេះ

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានប្រកាសត្រៀមចេញលក់ជាផ្លូវការនៃរថយន្ត Toyota Veloz និង Toyota Avanza ស៊េរីឆ្នាំ ២០២២ សម្រាប់ទីផ្សារក្នុងប្រទេសថៃនាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សម្រាប់រថយន្ត Toyota Veloz និង Avanza ស៊េរីឆ្នាំ២០២២ ត្រូវបានបង្ហាញខ្លួនក្នុងប្រទេសឥណ្ឌូនេស៊ី នាខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ជាមួយការប្រើប្រាស់នៅគ្រោងឆ្អឹង DNGA របស់ក្រុមហ៊ុន Daihatsu។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្នុងនៃរថយន្តបានផ្តល់នូវភាពទូលាយ និងកៅអី ៣ជួរ ដោយអាចផ្ទុកនូវសមាជិកចំនួន ៧នាក់។ ក្នុងនោះដែរនៅជួរទី២ អាចធ្វើការបត់រាបស្មើរធ្វើជាកន្លែងសម្រាប់ធ្វើការសម្រាកបានផងដែរ។ រីឯកុងទ័របង្ហាញមានរចនាដោយមានលក្ខណៈស្តង់ដា រួមជាមួយអេក្រង់កម្សាន្តទំហំរហូតដល់ ៩អ៊ីញ។ លើសពីនេះម៉ូឌែល Veloz បានបំបាក់បន្ថែមថ្មីជាមួយកៅអីប្រភេទស្បែក, ភ្លើងលម្អ Ambient lighting, អេក្រង់កម្សាន្តនៅជាប់នឹងដំបូលសម្រាប់អ្នកដំណើរផ្នែកខាងក្រោយ, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ, កន្លែងសាកថ្មឥតខ្សែ, សែនស័រសម្រាប់ជំនួយដល់ការបើកបរ និងប្រព័ន្ធសុវត្តិភាព TSS ស្តង់ដារ។

រថយន្ត Toyota Veloz  ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីទ្បាំង ផលិតកម្លាំង ១០៦ សេះ និងកម្លាំងរមួល ១៣៧ ញ៉ូតុនម៉ែត្រ ជាមួយនឹងជម្រើសប្រអប់លេខដៃ ៥ វគ្គ និងអូតូ  CVT ។

យ៉ាងណាមិញចំពោះរថយន្ត Toyota Veloz ស៊េរីឆ្នាំ ២០២២ មិនទាន់បានបង្ហាញអំពីតម្លៃនៅទ្បើយទេ ដោយរង់ចាំការប្រកាសជាផ្លូវកានៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២៕

ប្រភព៖​ sanook

ផ្ទាំងផ្សាយពាណិជ្ជកម្ម