Toyota Veloz ២០២៦ ចេញហើយ មកជាមួយបច្ចេកវិទ្យា Hybrid លើកដំបូង

ក្រុមហ៊ុន Toyota ប្រចាំប្រទេសឥណ្ឌូណេស៊ី បាន​បង្ហាញ​ចេញផ្លូវការរថយន្ត Veloz ឆ្នាំ២០២៦ ដែលបំពាក់មកជាមួយបច្ចេកវិទ្យា Hybrid ជាលើកដំបូង នៅក្នុងពិព័រណ៌យានយន្ត GJAW 2025 នាទីក្រុងហ្សាកាតា ដែលធ្វើឡើងពីថ្ងៃទី២១ ដល់ ៣០ ខែវិច្ឆិកា។

Toyota បានលើកឡើងថា រថយន្ត Veloz Hybrid នេះ ឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍​របស់​អ្នកប្រើប្រាស់​ដែលកាន់តែកើនឡើង សម្រាប់​រថយន្ត​ប្រភេទ​បញ្ចេញផ្សែងតិច និងជាពិសេស​ សម្រាប់អ្នកដែល​ចង់សន្សំសំចៃប្រើប្រាស់សាំងតិច តែមិនចង់ប្តូរទៅរថយន្តអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត MPV Hybrid 7កៅអីនេះ ប្រើម៉ាស៊ីន 2NR-VEX ស៊ីឡាំង៤ ចំណុះ ១,៥លីត្រ ផលិតបានកម្លាំង ៩១សេះ និងកម្លាំងរមួល ១២១ញូតុនម៉ែត្រ ហើយ​ដំណើរការជាមួយម៉ូទ័រអគ្គិសនីទៀតនោះ វាផលិតបានកម្លាំង ១១១សេះ ជាមួយប្រអប់លេខ E-CVT និងអាគុយទំហំ ០,៧គីឡូវ៉ាត់ម៉ោង។

យ៉ាងណាមិញ Toyota មិនបានបញ្ជាក់លម្អិតអំពី Spec របស់ Veloz Hybrid នេះទេ ប៉ុន្តែរថយន្តនេះ​បំពាក់​ប្រព័ន្ធ Toyota Safety Sense ដែល​ជាបច្ចេកវិទ្យា​ជំនួយអ្នកបើកបរឈានមុខរបស់ Toyota ដែលរួមមានដូចជា ប្រព័ន្ធ AEB, Blind Spot, Lane departure warning, rear cross traffic និង Pedal misoperation control ជាដើម។

គួរដឹងថា Toyota Veloz នេះ គឺជារថយន្តទី៣ហើយដែលបំពាក់ Hybrid ផលិតក្នុងប្រទេស​ឥណ្ឌូណេស៊ី បន្ទាប់ពី Innova Zenix និង Yaris Cross។

រថយន្ត Toyota Veloz Hybrid 2026 នឹងត្រូវដាក់លក់ក្នុងទីផ្សារប្រទេសឥណ្ឌូណេស៊ី នៅឆ្នាំក្រោយ ជាមួយតម្លៃចាប់ពី ១៧ ៩០០ដុល្លារឡើងទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម