Toyota Veloz​ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី ANCAP (មានវីដេអូ)

[បរទេស] រថយន្ត MPV របស់ក្រុមហ៊ុន Toyota បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអាស៊ី (ANCAP)​។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត Toyota Veloz ២០២២ បានទទួលពិន្ទុសរុប ៧៩,៩៩ ពិន្ទុ ទៅលើការ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ការពារអ្នកដំណើរពេញវ័យចំនួន ៣៤,៨៨ ពិន្ទុ
  • ការការពារអ្នកដំណើរវ័យក្មេង ១៧,១៧ ពិន្ទុ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ១៦,០៣ ពិន្ទុ
  • ការការពារអ្នកថ្មើរជើង ឬអ្នកជិះកង់ចំនួន ១១,៩២​ ពិន្ទុ

សម្រាប់រថយន្ត Toyota Veloz ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១០៦ សេះ និងកម្លាំងរមួល ១៣៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT។

គួរបញ្ជាក់ផងដែរថា Toyota Veloz ក៏បានបំពាក់នៅប្រព័ន្ធសុវត្ថិភាព Traction Control VSC, TRC Freewheel Suspension, ប្រព័ន្ធជំនួយពេលទ្បើងចំណត, ប្រព័ន្ធ​ហ្វ្រាំង ABS/EBD, BA Brake Assist,  Warning System Blind angle, ប្រព័ន្ធ​ព្រមាន​បញ្ច្រាស, កាំមេរ៉ា​មើល​ក្រោយនិងពោងសុវត្ថិភាព ៦ ចំណុច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម