Toyota Venza ស៊េរីឆ្នាំ ២០២៤ ប្រើ Hybrid បង្ហាញខ្លួនជាងផ្លូវការ ជាមួយតម្លៃលក់ចាប់ពីខ្ទង់ ៣ មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Venza ស៊េរីឆ្នាំ ២០២៤ ប្រភេទកូនកាត់ hybrid ជាមួយតម្លៃលក់ចាប់ពី ៣៤ ៩២០ ដុល្លារ ដល់ ៤៣ ០៦៥ ដុល្លារ ដែលមានតម្លៃចាប់ផ្តើមថ្លៃជាងម៉ូដែលឆ្នាំមុន ៣០០ ដុល្លារ នៅទីផ្សារប្រទេសជប៉ុន ។

Toyota Venza ស៊េរីឆ្នាំ ២០២៤ ប្រភេទ crossover នេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២១៩ សេះ ជាមួយកម្រិតស៊ីសាំងចន្លោះពី ៥-៦ លីត្រ ក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងការរចនានៅផ្នែកខាងក្រៅ មានប៉ាណាទំហំធំ ប្រើប្រាស់នៅចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៩ អ៉ីញ ក៏ដូចជាកញ្ចក់បែបឯកជនជាដើម ។ បន្ថែមពីនេះ ក៏បំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 2.5+ ដែលរួមបញ្ចូនមុខងារជំនួយការអ្នកបើកបរជាច្រើនទៀតផង ។

រីឯនៅផ្នែកខាងក្នុងវិញ បំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto និងកៅអីស្រោបដោយស្បែកប្រភេទ SofTex មុខងារខ្យល់-កំដៅអាចលៃតម្រូវបាន ៨ របៀបសម្រាប់អ្នកបើកបរ។ លក្ខណៈពិសេសសផ្សេងទៀតរួមមាន អេក្រង់បង្ហាញលើកញ្ចក់ កន្លែងសាកថ្មឥតប្រើខ្សែ និងឧបករណ៍បំពងសំឡេង ៦ ចំនុច ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម