Toyota Venza ផែនការលក់ត្រឹម ៣ ១០០គ្រឿង តែលទ្ធផលលើសពីការរំពឹងទុករហូតដល់ ១៥ដង

តាមរបាយការណ៌ពីគេហទំព័រ Asahi.com ពិតជាមិនគួរអោយជឿតាមរយះទិន្នន័យនៃការកុម្ម៉ង់ រថយន្ត ​Toyota Venza នៅប្រទេសជប៉ុនមានការកើនឡើងរហូតដល់ទៅ ១៥ដងនៃផែនការដែលបានកំណត់។ ក្រុមហ៊ុនតូយ៉ូតាជប៉ុន បានកំណត់ផែនការរបស់ខ្លួនចំនួន ៣ ១០០ គ្រឿង ដោយគិតពីផលប៉ះពាល់នៃសេដ្ឋកិច្ចពិភពលោកនៃជម្ងឺកូវីដ១៩ ព្រោះគេជឿជាក់ថាម្នាក់ៗនឹងមិនហ៊ានចំនាយដូចមុនឡើយ។ ក្រុមហ៊ុនតូយ៉ូតា មិនបានរំពឹងថាចំនួនជាក់ស្តែងនៃការលក់ បានរហូតដល់ទៅ ៤៥ ០០០ គ្រឿង ស្មើរនឹងផែនការលក់រហូតដល់ទៅ ១៥ដង នៃផែនការលក់ប្រចាំខែ។ ថាពិតទៅ រថយន្ត Toyota Venza គឺជារថយន្ត Toyota Harrier ដែលបានចរាចរណ៌នៅលើទីផ្សារជប៉ុនយ៉ាងតិច ៤ជំនាន់ តាំងពីឆ្នាំ១៩៩៧ ហើយកាលនោះ នៅទីផ្សារក្នុងស្រុកប្រទេសជប៉ុនត្រូវបានគេហៅឈ្មោះថាជារថយន្ត Lexus RX។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រលប់មកនិយាយពីរថយន្ត Venza នេះត្រូវបានសម្ពោធតាមរយះឌីជីថល កាលពីចុងខែឧសភា ហើយម្នាក់ៗមានការចាប់អារម្មណ៌យ៉ាងខ្លាំងទៅលើរថយន្តតូយ៉ូតាប្រភេទ CrossOver ប្រើប្រាស់បច្ចេកវិទ្យាអាគុយហ៊ាយព្រីត។

រថយន្ត Venza ឬ Harrier នេះគឺទទួលបានការគាំទ្រខ្លាំងនៅប្រទេសជប៉ុន ដោយចំនួនលក់ជិត ៦៨០ ០០០ គ្រឿងទៅហើយចាប់តាំងពីពេលផលិតដំបូង ហើយនេះជាកំណត់ត្រាថ្មី និងសំខាន់បំផុតដែលបានមកពីការលក់នៃរថយន្ត Venza ឬ Harrier ២០២១ ក្នុងរយះពេល ៧ឆ្នាំចុងក្រោយនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម