Toyota Yaris ឆ្នាំ ២០២០ តម្លៃចាប់ពី ១២ ៧៥០ ដុល្លារ

Toyota បាន​បង្ហាញ​ព័ត៌មាន​បន្ថែម​ទៀត​អំពី​​រថយន្ត​ Yaris ម៉ូដែល​ថ្មី សម្រាប់​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​ជប៉ុន ដោយ​វា​នឹង​ត្រូវ​លក់​ចាប់​ពី​ថ្ងៃ​ទី ១០ កុម្ភៈ ឆ្នាំ ២០២០ ខាង​មុខ​នេះ។

Yaris ជំនាន់​ថ្មី​​ស៊េរី​ឆ្នាំ ២០២០ សន្សំសំចៃ​ប្រេង​ឥន្ធនៈ​បាន​ច្រើន​បំផុត ដោយ​ ១០០ គីឡូម៉ែត្រ​ស៊ី​ប្រេង​ប្រមាណ ២,៨ លីត្រ សម្រាប់​ប្រភេទ Yaris Hybrid X FWD។ Yaris Hybrid ​មាន​ម៉ាស៊ីន​ចំណុះ ១,៥ លីត្រ ដែល​បង្កើត​កម្លាំង​បាន​ ៨៩ សេះ បូក​នឹង​ម៉ូទ័រ​អគ្គិសនី​មួយ​ដែល​មាន​កម្លាំង ៧៩ សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​នេះ​ក៏​មាន​ប្រភេទ​ធម្មតា​មិន Hybrid ផង​ដែរ ដែល​វា​មាន​ម៉ាស៊ីន ១,៥ លីត្រ ភ្ជាប់​នឹង​ប្រអប់​លេខ​​ដៃ ៦ វគ្គ និង​មាន​ប្រព័ន្ធ​បើកបរ​​ប៉ុង​មួយ ឬ​ប្រើ Direct Shift-CVT ដែល​មាន​ប្រព័ន្ធ​បើកបរ​​ប៉ុង​ពីរនិង​ប៉ុង​មួយ។ មាន​មួយ​ទៀត​គឺ​​ប្រភេទ​ម៉ាស៊ីន ១,០ លីត្រ ដែល​មាន​កម្លាំង ៦៨ សេះ ភ្ជាប់​នឹង Super CVT-i និង​ប្រព័ន្ធ​បើកបរ​ប៉ុង​មួយ។

តម្លៃ​នៅ​ជប៉ុន​មាន​ចាប់​ពី​ប្រមាណ ១២ ៧៥០ ដុល្លារ សម្រាប់​ប្រភេទ ១,០ លីត្រ និង​ថ្លៃ​បំផុត​គឺ​ប្រមាណ ២២​ ៧៩០ ដុល្លារ សម្រាប់​ប្រភេទ Hybrid Z៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម