Toyota នឹងធ្វើការបង្ហាញចេញរថយន្ត Yaris GR ថ្មីនៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Tokyo Auto Salon ប៉ុន្តែក្នុងពេលដំណាលគ្នានោះក្រុមហ៊ុនក៏មានការបង្ហាញពិសេសជាមួយរថយន្ត Yaris ធម្មតាផងដែរ។
នោះគឺគ្រឿងតុបតែង TRD និង Modellista សម្រាប់រថយន្ត Toyota Yaris ស៊េរីឆ្នាំ ២០២០។ ចំពោះគ្រឿងតុបតែង TRD នឹងធ្វើឲ្យរថយន្ត Yaris ប្រែរូបរាងប្រៀបដូចជារថយន្តស្ព័រខ្នាតតូច មានភាពអង់អាចជាទីបំផុត។ ចំណែកគ្រឿងតុបតែង Modellista វិញធ្វើឲ្យរថយន្ត Yaris កាន់តែទាក់ទាញលើសពីធម្មតា។
គ្រឿង TRD
គ្រឿង Modellista
គួរដឹងថា Tokyo Auto Salon គឺជាកម្មវិធីធំប្រចាំឆ្នាំមួយ ដែលក្នុងនោះមានការដាក់តាំងបង្ហាញរថយន្តដែលមានតុបតែងរូបរាងពិសេស ខុសពីធម្មតា ដោយវានឹងប្រព្រឹត្តទៅនាថ្ងៃទី ១០ ខែមករា ដល់ ១២ មករា ឆ្នាំ ២០២០៕