Toyota Yaris Hybrid ឆ្នាំ២០២៤ អាប់ដេតបន្ថែម សន្សំសំចៃខ្លាំង បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅតំប់អឺរ៉ុប បានធ្វើការដាក់បង្ហាញចេញជាផ្លូវការរថយន្ត Toyota Yaris ស៊េរីឆ្នាំ ២០២៤ ប្រភេទ Hybrid ជាមួយការអាប់ដេតថ្មីទៅលើប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យា ព្រមទាំងផ្នែកម៉ាស៊ីន ជាមួយតម្លៃលក់ចាប់ពី ២៣ ៤២៤ ដុល្លារ ដល់ ៣៣ ៧៩៩ ដុល្លារ ។

រថយន្តនេះ បំពាក់ម៉ាស៊ីនកូនកាត់ hybrid ជំនាន់ទី៥ ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៣២ សេះ​ និងកម្លាំងរមួល ១៨៥ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើរយៈពេល ៩,២ វិនាទី និងមានការបំភាយឧស្ម័ន CO2 ដែលជាមធ្យមចន្លោះពី ៨៧ទៅ ១២១ ក្រាមក្នុងមួយគីឡូម៉ែត្រ ខណៈកម្រិតស៊ីប្រេងក្នុងចម្ងាយ ១០០គីឡូម៉ែត្រ ស៊ីប្រេងចន្លោះពី ៣-៤លីត្រប៉ុណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនានៅផ្នែកខាងក្រៅ ទទួលបានពណ៌តួខ្លួន រួមទាំងថាសកង់ស្ព័រទំហំ ១៨ អ៉ីញជាដើម ។ លើសពីនេះ ទទួលបានកញ្ចប់សុវត្ថិភាព Toyota Safety Sense ត្រូវបានពង្រឹងជាមួយនឹងមុខងារថ្មីៗ និងធ្វើឲ្យប្រសើរឡើងផងដែរ។

ចំពោះនៅក្នុងផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៉ីញ ដល់ ១០,៥ អ៉ីញ អាចភ្ជាបមុខងារ Android Auto និង Apple CarPlay ព្រមទាំងទទួលបានសោរឆ្លាតវៃ Smart Digital Key ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម