Toyota Yaris Cross ស៊េរីថ្មីចុងក្រោយ ប្រើ Hybrid បង្ហាញខ្លួននៅពិពរណ៍ AEON Mall Auto Show 2023

[ក្នុងស្រុង] ក្រុមហ៊ុន Toyota Cambodia បានធ្វើការនាំយករថយន្ត All-New Toyota Yaris Cross ប្រើម៉ាស៊ីនកូនកាត់ Hybrid ទៅដាក់តាំងបង្ហាញនៅឯពិពរណ៍ AEON Mall Auto Show 2023 ដែលកំពុងធ្វើឡើងនៅផ្សារទំនើប អ៉ីអនម៉ល សាខាសែនសុខ ចាប់ពីថ្ងៃទី ៨-១០ ខែធ្នូ ឆ្នាំ ២០២៣ ទីក្រុងភ្នំពេញ។

ដោយរថយន្តនេះ ដំណើរការជាមួយម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម់ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីមានកម្លាំងសរុប ១៥០ សេះ ភ្ជាប់ដោយប្រអប់លេខ CVT ជាមួយកម្រិតស៊ីប្រេងត្រឹមតែ ៣ លីត្រប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនានៅផ្នែកខាងក្រៅមានបំពាក់ជាមួយប៉ាណារាងជាសំណាញ់ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨ អ៉ីញ​ជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយកញ្ចប់សុវត្ថិភាព Toyota Safety Sense ដែលរួមបញ្ចូលនៅមុខងារសុវត្ថិភាពដ៏សំបូរបែបទៀតផង ។

ចំពោះនៅផ្នែកខាងក្នុងបំពាក់ជាមួយ អេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អ៉ីញ អាចភ្ជាប់ Apple CarPlay និង Android Auto ក៏ដូចជាដំពូលកញ្ចក់បែប Panoramic Roof និងកន្លែកសាកថ្មឥតប្រើខ្សែផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម