[បរទេស] រថយន្ត Toyota Yaris CROSS ស៊េរីឆ្នាំ ២០២៤ បំពាក់ជាមួយកញ្ចប់តុបតែងខ្លយន Urban Sport និង Modellista ត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ Motor Expo 2023 ដែលកំពុងធ្វើឡើងនៅប្រទេសថៃ មាន ៣ ម៉ូដែលជាមួយតម្លៃលក់ចាប់ពី ២២ ៦២៦ ដុល្លារ ដល់ ២៥ ៧៨១ ដុល្លារ ។
សម្រាប់កញ្ចប់តុបតែងបែប Urban Sport សម្រាប់ Toyota Yaris CROSS មានកាងការពារខាងមុខមានតម្លៃ ១៤៦ ដុល្លារ កាងខាងក្រោយមានតម្លៃ ១៦៩ ដុល្លារ និងដំបូល Spoiler មានតម្លៃ ១១៩ ដុល្លារ ។ ខណៈកញ្ចប់តុបតែង Modellista រួមមាន កាងការពារខាងមុខ-ខាងក្រោយ និងផ្នែកចំហៀង ព្រមទាំងឡូហ្គោ Modellista នៅខាងក្រោយរថយន្ត ដែលមានតម្លៃសរុប ៦៥៦ ដុល្លារ ។
Toyota YARIS CROSS ២០២៤ ត្រូវបានបំពាក់ដោយម៉ាស៊ីនកូនកាត់ hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង Dual VVT-i អាចផលិតកម្លាំងបានសរុប ១១១ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាបដោយប្រអប់លេខអូតូ E-CVT ជាមួយកម្រិតស៊ីសាំងចន្លោះពី ៤ លីត្រប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕