
ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បញ្ចេញនៅរថយន្ត Toyota Yaris Cross ស៊េរីឆ្នាំ ២០២៥ ប្រភេទកូនកាត់ Hybrid ទទួលបានការអាប់ដេត រួមទាំងមុខមាត់ថ្មី នៅទីផ្សារតំបន់អឺរ៉ុប ។
Toyota Yaris Cross ថ្មីនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-B platform ដំណើរការដោយប្រព័ន្ធ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ស៊ីឡាំង និងម៉ូទ័រអគ្គិសនី ១ មានកម្លាំងសរុប ១៣២ សេះ និងកម្លាំងរមួល ១៨៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ១៨០ ម.ម ទទឹង ១ ៧៦៥ ម.ម កំពស់ ១ ៥៩០ ម.ម និងមានកំពស់ពីដីទៅបាតរថយន្ត ១៦៥ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ទទួលបានការឌីស្សាញថ្មី ដោយផ្នែកខាងមុខមានប៉ាណា រួមទាំងកាងរន្ធខ្យល់ទំហំធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨អ៉ីញជាដើម ។
ចំនែកនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលថ្មីទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៥ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ។ លើសពីនេះ ក៏ទទួលបាននៅកញ្ចប់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense System ជំនាន់ចុងក្រោយផងដែរ ៕