Toyota Hilux គឺជារថយន្តដែលមានភាពធន់បំផុតមួយនៅលើទីផ្សារបច្ចុប្បន្ន ប៉ុន្តពេលនេះ ក្រុមហ៊ុន Toyota នៅក្នុងប្រទេសអូស្ត្រាលី បានកោះហៅវាចូលមករោងចក្រវិញ ដោយសារតែបញ្ហាដ៏ចម្លែកមួយ។
បើតាមរយៈការអះអាងរបស់ក្រុមហ៊ុនខាងលើបានឲ្យដឹងថា រថយន្ត Hilux មួយចំនួនបានបាត់ឡូហ្គូមួយ ដែលបញ្ជាក់ថារថយន្តត្រូវនឹងស្តង់ដាររបស់ប្រទេសអូស្ត្រាលី។ Toyota អះអាងថា ពួកវាគួរតែត្រូវបំពាក់នៅអំឡុងពេលដឹកជញ្ជូននៅកំពង់ផែ។
បញ្ហាខាងលើនេះបានប៉ះពាល់តែលើរថយន្ត Hilux ស៊េរីឆ្នាំ២០២០ ចំនួន ១៥គ្រឿងប៉ុណ្ណោះ ដោយពួកវាត្រូវបានដំឡើងនៅចន្លោះថ្ងៃទី១ ខែមិថុនា និង ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នេះ។
គួរឲ្យដឹងថា រថយន្ត Toyota Hilux ដែលដាក់លក់នៅក្នុងប្រទេសអូស្ត្រាលី មានចំនួន ៥ម៉ូដែល គឺ WorkMate, SR, SR5, Rogue និង Rugged ហើយមានតម្លៃចាប់ពី ២១ ២០០ដុល្លារ ដល់ ៥៤ ១០០ដុល្លារ៕