[បរទេស] រថយន្ត Toyota Prius ស៊េរីឆ្នាំ ២០២៣ មិនត្រឹមតែជារថយន្តដែលទាក់ទាញខ្លាំងទេ ថែមទាំងជារថយន្តកូនកាត់ដែលមានកម្លាំងខ្លាំងបំផុតទៀតផង ដោយអាចផលិតកម្លាំងបាន ២២០សេះ តិចជាង GR86 ត្រឹមតែ ៨សេះប៉ុណ្ណោះ ។
ជាមួយគ្នានេះ បន្ទាប់ពីការទទួលស្វាគមន៍រថយន្ត Prius ថ្មីនេះ ក៏ដូចជាភាពជោគជ័យនៃរថយន្តផ្សេងទៀតដូចជា GR Supra, GR86 និង GR Corolla មានរបាយការណ៍ថា Toyota កំពុងធ្វើការលើកំណែនៃរថយន្តកូនកាត់ hybrid របស់ពួកគេដោយអ្នកជំនាញនៅ Gazoo Racing។
យោងតាមគេហទំព័រ Best Car របស់ប្រទេសជប៉ុនបានអះអាងថាម៉ូដែលនេះនឹងត្រូវអោយឈ្មោះថា Prius GRMN ហើយវានឹងផ្អែកលើម៉ាស៊ីន Plug-in Prius Prime។
ក្នុងនោះ Best Car ក៏បានរាយការណ៍ថា Prius ក៏នឹងទទួលបានការបន្ថែមភាពរឹងមាំដល់តួខ្លួន និងផ្នែកប្រព័ន្ធ suspension ដែលត្រូវបានពង្រឹងដើម្បីសម្រួលដល់ការបើកបរផងដែរ។
លើសពីនេះ វានឹងទទួលបានផ្នែកខាងក្នុងផ្តាច់មុខ ដើម្បីធ្វើការបែងចែកភាពខុសគ្នាដែលមិនមែនជា GR ។ ទោះជាយ៉ាងណាក៏ដោយ Prius GRMN នេះ ប្រសិនបើវាពិតជាឈានដល់ការចេញជាលទ្ធផល ទំនងជានឹងត្រូវបានដាក់បង្ហាញនៅចន្លោះ ត្រីមាសទី ៣ ឆ្នាំ ២០២៣ និងត្រីមាសទី២ ឆ្នាំ ២០២៤។