Toyota ក្លាយជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សាររថយន្តហ្វីលីពីន

យោងតាមរបាយការណ៍រួមរបស់ក្រុមហ៊ុនផលិតរថយន្តហ្វីលីពីន (CAMPI) និងសមាគមក្រុមហ៊ុនផលិតរថយន្ត (TMA) ក្នុងប្រទេសហ្វីលីពីនបាននិយាយថា ក្នុងឆ្នាំ ២០២៤, ឧស្សាហកម្មរថយន្តក្នុងប្រទេសហ្វីលីពីនមានការកើនឡើងការលក់ដល់ ៤៦៧ ២៥២ គ្រឿង កើនឡើង ៨,៧ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២៣។

បន្ទាប់ពីទទួលបានការលក់កើនឡើងក្នុងឆ្នាំ២០២៤ ពួកគេបានរំពឹងថា ការលក់នៅក្នុងឆ្នាំ ២០២៥ នេះ នឹងបន្តកើនឡើងដល់ ៥០០ ០០០ គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ ក្រុមហ៊ុន Toyota Motor Philippines គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សាររថយន្តក្នុងប្រទេសហ្វីលីពីន មានចំនួនលក់ ២១៨ ០១៩ គ្រឿង មានចំណែកទីផ្សារ ៤៦,៦៦ ភាគរយ ខណៈក្រុមហ៊ុន Mitsubishi Motors Philippines ឈរនៅលេខរៀងទី២ មានចំនួនលក់ ៨៩ ១២៤ គ្រឿង មានចំណែកទីផ្សារ ១៩,០៧ ភាគរយ ចំណែក Ford Philippines និង Nissan Philippines មានចំណែកទីផ្សារចំនួន ៥,៩៩ភាគរយ និង ៥,៧៣ភាគរយ។

គួរបញ្ជក់ថា ឧស្សាហកម្មរថយន្តឆ្នាំ២០២៤ ក្នុងប្រទេសហ្វីលីពីនរបស់ក្រុមហ៊ុន Toyota និង Mitsubishi មានការកើនឡើងការលក់ចំនួន ៨ និង ១៣,៧ ភាគរយ ចំណែកការលក់របស់ Ford និង Nissan មានធ្លាក់ចុះបន្តិចពីឆ្នាំមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម