Toyota គ្រោងចំនាយ ១,២៩ ពាន់លាន ដុល្លារ សាងសង់រោងចក្រអាគុយសម្រាប់រថយន្តអគ្គិសនី នៅសហរដ្ឋអាមេរិក

Toyota បានប្រកាសថា ខ្លួនបានជ្រើសរើស Greensboro រដ្ឋខារ៉ូលីណាខាងជើង ជាកន្លែងសម្រាប់រោងចក្រផលិតអាគុយរថយន្តថ្មីរ​បស់ខ្លួន ដែលត្រៀមចាប់ផ្តើមផលិតនៅឆ្នាំ ២០២៥។

រោងចក្រនេះនឹងត្រូវបានគេហៅថា Toyota Battery Manufacturing North Carolina (TBMNC) នឹងមានខ្សែសង្វាក់ផលិតកម្មសរុបចំនួន៤ ដោយខ្សែសង្វាក់ផលិតកម្មនីមួយៗអាចផលិតអាគុយលីដ្យូម-អ៊ីយ៉ុង គ្រប់គ្រាន់ដើម្បីជួយផ្តល់ថាមពលដល់រថយន្ត ២០០,០០០ ​គ្រឿង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota មានបំណងពង្រីកខ្សែសង្វាក់ផលិតកម្មអោយបាន៦ ក្នុងការផ្គត់ផ្គង់រថយន្តចំនួន ១,២ លានគ្រឿងក្នុងមួយឆ្នាំ នឹងរំពឹងថារោងចក្រនេះត្រូវការកម្មករចំនួន ១,៧៥០ នាក់ដើម្បីដំណើរការ។

Toyota បានវីនិយោគ ១,២៩ លានដុល្លារសម្រាប់រោងចក្រនេះដែលជាផ្នែកនៃការវីនិយោគធំជាង ៣,៤ លានដុល្លារក្នុងគំរោងផលិតថាមពលអាគុយដែល Toyota បានប្រកាសពីមុនថាខ្លួននឹងផលិតនៅអាមេរិករហូតដល់ឆ្នាំ២០៣០ ដែលអាចជួយឲ្យរថយន្តប្រភេទ​ hybrid និង រថយន្តអគ្គិសនីមានតម្លៃសមរម្យក្នុងទីផ្សារអាមេរិក។

ទោះបីជា Toyota មានគម្រោងផលិតរថយន្តអគ្គិសនីសុទ្ធដូចជា bZ4X ក៏ដោយ ក៏ក្រុមហ៊ុននៅតែប្តេជ្ញាផលិតរថយន្តប្រភេទ hybrid  ហើយបាននិយាយថា រោងចក្រនេះ នឹងចាប់ផ្តើមផ្តោតលើរថយន្តអគ្គិសនី hybrid ទាំងធម្មតានិង plug-in hybrids នឹងជារថយន្តអគ្គិសនីសុទ្ធផងដែរ ហើយបានបន្ថែមថា ខ្លួននឹងប្រើប្រាស់ថាមពលកកើតឡើងវិញ ១០០% ដើម្បីផ្តល់ថាមពលដល់រោងចក្រថ្មីនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម