
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសថា ក្រុមហ៊ុននឹងធ្វើការបញ្ឈប់ការផលិតរថយន្ត Toyota Corolla Axio ប្រភេទ sedan និង Toyota Corolla Fielder ប្រភេទ wagon នៅទីផ្សារប្រទេសជប៉ុនចាប់ពីចុងខែតុលា ឆ្នាំ ២០២៥ តទៅ ។
ទោះបីជា Toyota មិនបានផ្តល់ហេតុផលសម្រាប់ការបញ្ឈប់ការផលិតម៉ូដែលទាំង ២ នៅក្នុងប្រទេសជប៉ុនក៏ដោយ ក៏ខ្លួនបានទទួលស្គាល់ថារថយន្តនេះនៅតែមានអតិថិជនជាច្រើនចង់បន្តប្រើប្រាស់នៅក្នុងស្រុក ដោយសារមានតម្លៃទាប ជាមួយតម្លៃលក់ ១២ ០០០ ដុល្លារ សម្រាប់ម៉ូដែល Toyota Corolla Axio និងតម្លៃ ១១ ៧៧០ ដុល្លារសម្រាប់ Toyota Corolla Fielder ។
គួរឲ្យដឹងថា រថយន្តទាំង ២ ម៉ូដែលនេះ ត្រូវបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១២ បន្ទាប់មកទទួលបានការអាប់ដេតលើកទីក្នុងឆ្នាំ ២០១៥ លើសទី២ ក្នុងឆ្នាំ ២០១៧ ចុងក្រោយក្នុងឆ្នាំ ២០២២ ៕