Toyota ចាប់ផ្តើមសាកល្បងបើកបររថយន្តប្រើប្រាស់អាគុយសូឡា

នេះជាការសាកល្បង យុទ្ធនាការដើម្បីកាត់បន្ថយឧស្ម័នកាបូនិច CO2 នៅក្នុងវិស័យយានយន្ត

(តូក្យូ-ជប៉ុន ថ្ងៃទី ៤ខែកក្កដា ឆ្នាំ២០១៩) អង្គការ NEDO ក្រុមហ៊ុន Sharp និង តូយ៉ូតា ប្រកាសនៅថ្ងៃនេះអំពីផែនការចាប់ផ្តើមការសាកល្បងផ្លូវសាធារណៈចាប់ពីចុងខែកក្កដាឆ្នាំ ២០១៩ ។ ការសាកល្បងមានគោលបំណងវាយតម្លៃប្រសិទ្ធភាពនៃការ បើកបរល្បឿនថេរ និងប្រសិទ្ធភាពរបស់រថយន្តអគ្គិសនីដែលបំពាក់ដោយថាមពលអាគុយសូឡា ឬហៅថាថាមពលព្រះអាទិត្យ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើម្បីសម្រួលដល់ការបើកបរសាកល្បងនេះ ក្រុមហ៊ុន Sharp បានធ្វើការផ្លាស់ប្តូរ បន្ទះអាគុយសូឡា ជាបច្ចេកវិទ្យាលំដាប់ពិភពលោករបស់ខ្លួន ដ៏មានប្រសិទ្ធភាពខ្ពស់បំផុត (ប្រសិទ្ធភាពបំលែងថាមពលជាង ៣៤%) ដែលបានបង្កើតឡើងដោយអង្គការ NEDO ក្នុងគំរោង NEDO-led project ដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងដំណើរការអាគុយសូឡា។ Toyota បានដំឡើងប្រព័ន្ធនេះ នៅលើដំបូល ផ្នែកខាងមុខ ខាងក្រោយ និងផ្នែកផ្សេងៗទៀតទៅលើរថយន្ត Prius PHV (Plug-in Hybrid Vehicle) ហើយផលិតជារថយន្តគំរូដើម្បីបើកបរសាកល្បងលើផ្លូវសាធារណៈ។

តាមរយៈការបង្កើនប្រសិទ្ធភាពនៃបន្ទះថាមពលសូឡា និងពង្រីកប្រព័ន្ធគ្រប់គ្រងដំណើរការអាគុយសូឡា ដែល Toyota ទទួលបានជោគជ័យដើម្បីផលិតថាមពលកំលាំង ៨៦០ វ៉ាត់ ល្អប្រសើរជាង​ Prius PHV ដល់ទៅ ៤.៨ដង។ លើសពីនេះ ដើម្បីធានាបាននូវស្ថេរភាពផលិតកំលាំងអាគុយ រថយន្តគំរូសាកល្បងនោះនឹងដំណើរការ សាកថាមពលអាគុយមិនថាពេលចត ឬបើកបរនោះឡើយ ដែលរំពឹងថានឹងមានប្រសិទ្ធភាពខ្ពស់ទាំងថាមល និងការសន្សំសំចៃខ្ពស់ផងដែរ។

ក្រុមហ៊ុនតូយ៉ូតា មានគម្រោងធ្វើការសាកល្បងក្រោមលក្ខខណ្ឌបើកបរផ្សេងៗគ្នានៅក្នុងទីក្រុងតូយ៉ូតា ដូចជាទីក្រុង អាឈី ទីក្រុងតូក្យូ និងតំបន់ផ្សេងទៀត។ ទិន្នន័យផ្សេងៗ រួមទាំងការបង្កើតថាមពលនៃបន្ទះសូឡា និងចំនួនដែលអាគុយពេលបើកបរ នឹងត្រូវទទួលមកផ្ទៀងផ្ទាត់ ហើយបន្ទាប់មកត្រូវបានប្រើប្រាស់ក្នុងការអភិវឌ្ឍប្រព័ន្ធបញ្ចូលថាមពលសូឡា។
ក្រុមហ៊ុន តូយ៉ូតាគ្រោងនឹងចែករំលែកលទ្ធផលនៃការសាកល្បងទិន្នន័យជាមួយអង្គការ NEDO និងក្រុមហ៊ុន Sharp។ គណៈកម្មាធិការយុទ្ធសាស្ត្រផ្គត់ផ្គង់ថាមពល PV-powered (photovoltaic) ឧបត្ថម្ភដោយ NEDO និងអង្គភាពដទៃទៀត នឹងវាយតម្លៃអត្ថប្រយោជន៍ដោយផ្អែកលើការកែលម្អការកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនិច CO2 និងភាពងាយស្រួលដូចជាចំនួនដងដែលយានយន្តត្រូវការសាកម្តងទៀត។ គោលដៅ គឺចូលរួមចំណែកក្នុងការបង្កើតទីផ្សារបន្ទះថាមពលសូឡាថ្មីមួយ រួមទាំងវិស័យដឹកជញ្ជូន និងស្វែងរកដំណោះស្រាយសម្រាប់បញ្ហាថាមពល និងបរិស្ថាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម