Toyota ចុះបញ្ជីឈ្មោះ GX550 សម្រាប់ត្រកូល Lexus GX

នាពេលបច្ចុប្បន្ន Lexus GX ជំនាន់ទី ២ មានអាយុកាលតាំងពីឆ្នាំ ២០០៩ ហើយទើបតែទទួលបានការអភិវឌ្ឍន៍ផ្នែកខាងក្នុងឱ្យប្រសើរឡើងសម្រាប់ម៉ូដែលឆ្នាំ ២០២២ ជាមួយអេក្រង់កម្សាន្តថ្មីទំហំ ១០,៣ អ៊ីញ ភ្ជាប់ដោយមុខងារ Apple CarPlay, Android Auto និង Amazon Alexa រួមបញ្ចូលជាមួយរន្ធUSBចំនួន ៦ នឹងបន្ថែមបច្ចេកវិទ្យាទំនើបមួយចំនួនទៅក្នុងកាប៊ីនផងដែរ។

យោងតាមសារព័ត៌មាន Motor Trend បានបង្ហាញថាក្រុមហ៊ុន Toyota បានដាក់ពាក្យសុំចុះបញ្ជីកម្មសិទ្ធនៃឈ្មោះ GX500 នៅកូស្តារីកា ដោយទំនងប្រើសម្រាប់ម៉ូឌែលថ្មីដែលបំពាក់ម៉ាស៊ីនថ្មី។ ហើយក៏រកឃើញនូវឈ្មោះសញ្ញាកម្មសិទ្ធស្រដៀងគ្នាមួយសម្រាប់ឈ្មោះ“ GX550” ដែល Toyota បានដាក់នៅការិយាល័យប៉ាតង់ និងយីហោសហរដ្ឋអាមេរិក (USPTO) នៅអាមេរិចកណ្តាលដែលជាទីកន្លែង​ Lexus កំពុងលក់រថយន្ត SUVរបស់ខ្លួន នៅថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ២០២១កន្លងទៅ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នាពេលបច្ចុប្បន្ន GX ត្រូវបានគេហៅថា GX460 ដែលសំដៅទៅលើប្រភេទម៉ាស៊ីន ៨ស៊ីឡាំង រីឯ GX550 ដែរទើបដាក់ពាក្យសុំចុះបញ្ជីកម្មសិទ្ធនេះ ត្រូវបានគេគិតថាវាទំនងសម្រាប់ម៉ាស៊ីន ៣,៥លីត្រ Twin-turbocharges V6 ដែលបំពាក់នៅលើត្រកូល LC300។ បន្ថែមពីនេះមានការរាយការណ៍ថា​ Lexus គ្រោងអភិវឌ្ឍន៍សម្រាប់ត្រកូលនេះ នៅឆ្នាំក្រោយ ឬ ពីរឆ្នាំខាងមុខនេះ ខណ:ពេល​ Lexus GX ទើបទទួលបានការអភិវឌ្ឍន៍ផ្នែកខាងក្នុងដូចការលើកឡើងខាងលើសម្រាប់ម៉ូឌែលឆ្នាំ២០២២ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម