Toyota ចេញប្រភេទ Adventureថ្មី សម្រាប់ Yaris Cross ឆ្នាំ២០២១ រូបរាងកាន់តែកាច

Toyota Yaris Cross គឺជារថយន្តប្រភេទ SUV ខ្នាតតូច ដែលផលិតឡើងប្រើប្រាស់គ្រោងឆ្អឹង TNGA-B ដូចគ្នានឹងរថយន្តប្រភេទ Sedan Yaris B-class។ ខណ: ពេលនេះក្រុមហ៊ុន Toyota បានប្រកាសចេញប្រភេទថ្មីឈ្មោះថា Toyota Yaris Cross Adventure ដែលទទួលបានការឌីស្សាញកាន់តែទាក់ទាញជាមុន។

ប្រសិនបើប្រៀបធៀបជាមួយ ប្រភេទធម្មតា Adventure វាបានបំពាក់ជាមួយប៉ាណា ដែលមានទំហំធំជាងមុន ដែលគ្រប់ដណ្តប់ដោយក្រូម និងអំពូលកាត់អ័ព្ទមួយគូផងដែរ ចំណែកផ្នែកខាងក្រោយ វាក៏បានបំពាក់ជាមួយកាងក្រោយប្រភេទក្រូម ដែលជួយអោយកាន់តែរឹងមាំ និងលេចធ្លោផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនោះ សម្រាប់ Toyota Yaris Cross Adventure នេះវាមានតួរខ្លួនចំនួន ២ពណ៌ និងបំពាក់ជាមួយ ថាសកង់ទំហំ ១៨អ៊ីញ និង Bar Roof ចំនួន ៣ផងដែរ។ រីឯផ្នែកខាងក្នុងកាប៊ីនរថយន្ត វាមានពណ៌ខ្មៅ ព្រមទាំងលម្អដោយថ្នេរពណ៌មាស នៅលើតាប្លូ និងទ្វាផងដែរ។

រថយន្ត Toyota Yaris Cross Adventure ឆ្នាំ២០២១ ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីមួយ បង្កើតបានកម្លាំងសរុប ១១៤សេះ និងដំណើរការដោយប្រអប់លេខ CVT ប្រភេទប៉ុងពីរ។

វាត្រូវបានគេរំពឹងថា ក្រុមហ៊ុន Toyota នឹងចាប់ផ្តើមទទួលការបញ្ជាទិញនៅ ត្រីមាសទី២នេះ មុនពេលចេញលក់ផ្លូវការនៅខែកញ្ញា ជាមួយប្រភេទ Premiere Edition៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម